ប្រជាពលរដ្ឋចាប់ផ្តើមសម្រុកចេញពីភ្នំពេញ ទៅស្រុកកំណើតហើយ! តោះទស្សនាទិដ្ឋភាពនេះទាំងអស់គ្នា
បងប្អូនប្រជាពលរដ្ឋបានសម្រុកចាកចេញពីរាជធានីភ្នំពេញបណ្តើរៗហើយទាំងការប្រើមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន និងជិះរថយន្តឈ្នួល ដើម្បី ទៅលេងស្រុកំណើតរៀងៗខ្លួនជួបជុំក្រុមគ្រួសារ សាច់ញាតិបងប្អូន ខណៈថ្ងៃ១៤ ខែមេសាខានស្អែកនេះ គឺដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
គួរកត់សម្គាល់ដែរថា យើងនៅឃើញមានរថយន្តឈ្នួលមួយចំនួន នៅតែដឹកលើសចំណុះ សំពីងសំពោង និងមានអ្នកអង្គុយលើដំបូលរថយន្តដដែល បើទោះបីជាមានការប្រកាសអំពាវនាវពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកយ៉ាងណាក៏ដោយ។
សូមជម្រាបដែរថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទៅតាមបណ្តាខេត្តនានាផងដែរ ជាពិសេសគឺខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣ ខែមេសាស្អែកនេះ។
រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេង ស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕
តោះមកទស្សនាទិដ្ឋភាពការធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញរបស់បងប្អូនប្រជាពលរដ្ឋខាងក្រោមនេះ៖
Post a Comment