លោក ព្រហ្ម ម៉ា​ញ ចេញ​មុខ ក្រោយ​មាន​ព័ត៌មាន​ថា «​ទទួលមរណភាព​»

រាជធានី​ភ្នំពេញ ៖ សិល្បករ​ចម្រៀង​អា​យ៉ៃ​លោក ព្រហ្ម ម៉ា​ញ ត្រៀម​នឹង​ស្នើ​សុំ​ទៅ​កាន់​ប្រមុខ​ដឹកនាំ​ចាត់វិធានការ​ទៅ​លើ​ជនខិលខូច​មួយ​ចំនួន ដែល​បំផុស​ព័ត៌មាន​ប្រមា​.​ថ​អាយុជីវិត​របស់​លោក​ថា លោក​ស្លា​.​ប់ ទាំង​ដែល​លោក​កំពុង​នៅ​មានជីវិត​នៅឡើយ​។

ការ​លើក​ឡើង​ពី​លោក ព្រហ្ម ម៉ា​ញ នា​ពេល​នេះ​បាន​ឡើង បន្ទាប់​ពី​ពេល​ថ្មី​ៗ​នេះ មាន​ជនខិលខូច​មួយ​ចំនួន​ប្រើប្រាស់​បណ្តាញ​សង្គម ដោយ​បង្ហោះ​ព័ត៌មាន​ថា លោក​បាន​ទទួលមរណភាព​ហើយ ខណៈ​ពេល​ដែល​រឿង​មួយ​នេះ​ធ្វើ​ឲ្យ​មហាជន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

យ៉ាងណា បន្ទាប់​ពី​មាន​ព័ត៌មាន​ខាងលើ​នេះ​កើតឡើង​ភ្លាម​ៗ គេ​នៅ​មិន​ទាន់​ឃើញ​លោក ព្រហ្ម ម៉ា​ញ ចេញ​មុខ​មក​បកស្រាយ​ឡើយ ដែល​នោះ​នាំ​ឲ្យ​មហាជន​ជា​ច្រើន​នៅ​តែ​ដាក់​ច​ម្ង​ល់ និង​ចង់​ដឹង​ថា តើ​រឿង​នេះ​ជា​ការ​ពិត​ឬ​យ៉ាងណា?​។

ពាក់ព័ន្ធ​បញ្ហា​លើ​នេះ​ដែរ លោក ព្រហ្ម ម៉ា​ញ កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៣ នេះ បាន​ចេញ​មុខ​អះអាង​ប្រាប់​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​មួយ​ថា រូប​លោក​មិន​មាន​បញ្ហា​អ្វី​ឡើយ ពោល​គឺ​សុខភាព​របស់​លោក​នៅ​ល្អ​ធម្មតា និង​ចេញ​សម្តែង​តាម​កម្មវិធី​នានា​ផង​ដែរ​។

លោក​បញ្ជាក់​ថា ក្រោយ​ពី​ឃើញ​ព័ត៌មាន​ផ្សាយ​ពី​ការ​ស្លា​.​ប់រប​ស់លោក​នោះ ក៏​មាន​ទស្សនិកជន​ខ្លះ​ជឿ ហើយ​យល់​ច្រឡំ​ថា លោក​ពិតជា​បាន​ទទួលមរណភាព​ពិតមែន​។ លោក​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​មាន​ជនខិលខូច​បាន​បំផុស​ព័ត៌មាន​បែប​នេះ ពោល​គឺ​កន្លង​មក ក៏​មាន​ព័ត៌មាន​ដូច​គ្នា​នេះ​ដែរ ខណៈ​ពេល​ដែល​ព័ត៌មាន​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ទស្សនិកជន​មួយ​ចំនួន​ផង​ដែរ នៅ​អំឡុង​ពេល​ដែល​កម្ពុជា​ជិត​រៀបចំ​ការ​បោះ​ឆ្នោត​។

យ៉ាងណា បើ​តាម​លោក ព្រហ្ម ម៉ា​ញ ថា ការ​បំភ្លៃ​ព័ត៌មាន​ថា​លោក​ស្លា​.​ប់​នេះ គឺជា​ការ​ប្រមា​.​ថ​អាយុជីវិត​របស់​លោក​យ៉ាងធ្ងន់ធ្ងរ ហើយ​លោក​នឹង​ត្រៀម​ស្នើ​សុំ​ប្រមុខ​ដឹកនាំ​សម្តេច​តេ​ជោ ដោយ​សំណូមពរ​ចាត់​វិធាន​ចំពោះ​ជនខិលខូច​ទាំងនោះ​ដាក់​មួយ​កន្លែង នៅ​ពេល​ដែល​លោក​នឹង​ទៅ​សម្តែង​ជូន​សម្តេច​នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៣ ខាង​មុខ​នេះ​។

ជា​ការ​កត់សម្គាល់ នេះ​ចាត់​ទុក​ថា ព័ត៌មាន​ដែល​ផ្សាយ​ពី​ការ​ស្លា​.​ប់រប​ស់លោក ព្រហ្ម ម៉ា​ញ នា​ពេល​នេះ មិនមែន​ទើបតែ​កើតឡើង​នោះ​ឡើយ ពោល​គឺ​កាលពី​អំឡុង​ឆ្នាំ​២០២២ កន្លង​ទៅ ក៏​មានការ​បំភ្លៃ​ព័ត៌មាន​ពី​ស្លា​.​ប់​របស់​វី​រៈ​សិល្បៈ​ផ្នែក​ចម្រៀង​អា​យ៉ៃ​រូប​នេះ​ផង​ដែរ​។ ព័ត៌មាន​នេះ​កើតឡើង បន្ទាប់​ពី​គេ​ឃើញ​រូបភាព​របស់​លោក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដោយសារ​ជំងឺ​លើស​ឈា​.​ម​។

យ៉ាងណា ភ្លាម​ៗ​ក្រុម​របស់​លោក និង​អ្នកសិល្បៈ​ដែល​ស្និទ្ធស្នាល​ជាមួយ​លោក​បាន​ចេញ​មុខ​បដិសេធ​ចោល​ទាំងស្រុង ចំពោះ​ព័ត៌មាន​មួយ​នេះ ដែល​ត្រូវ​បាន​ចែកចាយ​នៅ​លើ​បណ្តាញ​សង្គម​៕



Powered by Blogger.