នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួន ជនសង្សយ័ចំនួន០២នាក់ ករណីចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ក្រុងប៉ោយប៉ែត ៖ នៅថ្ងៃសុក្រ​ ៩កេីត ខែពិសាខ​ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៣​វេលាម៉ោង១៧:០០នាទី មានប្រជាពលរដ្ឋ​បានខលមកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ថាមានមនុស្សប្រុស ស្រី ចេញចូលបន្ទប់ជួល មួយកន្លែងសង្ស័យមានការ ចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពីទទួល ព័ត៌មានភ្លាម លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចាត់ឲ្យកម្លាំងការិយាល័យជំនាញ ផ្នែកប្រឆាំងគ្រឿងញៀនចុះទៅដល់គោលដៅ ភ្លាមៗក៏ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ១.ឈ្មោះអឿន ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ។ ពេលនោះកម្លាំងសមត្ថកិច្ចបានសុំធ្វើការត្រួតពិនិត្យរកឃើញមា ន៖ ១.ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន១៣កូនថង់តូច។ ២.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ចំនួន៧០គ្រាប់ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយមកទៀតវេលាម៉ោង ០០:២០នាទី ត្រូវនិងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣កម្លាំងយើងបានបន្តឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀត ឈ្មោះឈូ ឈៀក ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ។ នៅចំណុចមុខកាសុីណូ(ហ្គ្រេន ទីង)ដែរស្ថិត នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពេលនោះកម្លាំងសុំធ្វើការត្រួតពិនិត្យរកឃើញមាន៖
១.ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន០១ថង់ធំល្មម និង០៤កូនថង់តូច។
២.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ចំនួន(១២០០គ្រាប់) និង(ថ្នាំគ្រាប់ពណ៌ ប៉ៃតងចំនួន១២គ្រាប់)។
៣.ដែកកេះ០១។ ៤.កាបូបស្ពាយជំហៀងមួយ។ ៥.ទូរស័ព្ទដៃមួយគ្រឿង ម៉ាក់(L.MAX)។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនសុំឃាត់ខ្លួន ដើម្បីបន្តស្រាវជ្រាវ និងកសាងសំនុំរឿងបញ្ជូនតាមនិតិវិធី ៕
Powered by Blogger.