បុរសជាមន្ត្រីយោធាម្នាក់ត្រូវគេប្រទះឃើញស្លាប់ដោយមានខ្សែរចងជាប់ក នៅបន្ទប់ជួលមួយកន្លែងក្នុងខណ្ឌច្បារអំពៅ

ភ្នំពេញ៖ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ នុត សំអាង អាយុ៣៩ឆ្នាំ តួនាទីជាមន្រ្តីយោធា នៅកងយោធពលខេមរភូមិន្ទ ។ សមត្ថកិច្ចបញ្ជាក់ថា មានអ្នករស់នៅបន្ទប់ជួលជាប់គ្នា ឆ្ងល់មិនឃើញ បុរសជាមន្រ្តីយោធារូបនោះ ចេញពីក្នុងបន្ទប់ ទាំងដែលទ្វារបានខ្ទាស់គន្លឹះពីខាងក្នុង និងបិទបង្អួច
ជិត ទើបនាំគ្នាអើតមើលតាមចន្លោះបង្អួច មើលទៅខាងក្នុងស្រាប់តែឃើញបុរសរូបនោះបានធ្វើអត្តឃាតដោយ យកកន្សែងចងកសម្លាប់ខ្លួននៅក្នុងបន្ទប់បាត់ទៅហើយ ។
ក្រោយកើតហេតុសមត្ថកិច្ច ពិនិត្យរួចឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយ អត្តឃាត ចងកសម្លាប់ខ្លួនឯងពិតប្រកដមែន។ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


Powered by Blogger.