ជោគជតារាសី សម្រាប់ថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣

ជោគជតារាសី សម្រាប់ថ្ងៃអាទិត្យ ១២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ដែលមានដូចតទៅ៖

  

ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះ មធ្យម។ លោកអ្នកនឹងជួបឧបសគ្គ និងរឿងស្មុគស្មាញដោយអន្លើ ចូលមកយាយី ក្នុងឆាករបស់អ្នក។ បើសម្រាប់រឿងគ្រួសារ និងស្នេហា ក៏មានតែបញ្ហាមិនចេះចប់មិនចេះហើយ បើមិនចេះខាំមាត់សង្កត់ចិត្តទេ អាចនឹងប្រេះស្រាំទៀតផង ។

ឆ្នាំឆ្លូវ៖(ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះ ល្អបង្កួរ។ ថ្ងៃនេះអស់លោកអ្នកចាប់កាន់ការងារអ្វីច្រើនតែបានសម្រេច។ ចំពោះអ្នកធ្វើការងារជាបុគ្គលិក មន្ត្រីរាជការ ក៏នឹងទទួលបានពាក្យពោលសរសើរ ឬលាភសក្ការពីចៅហ្វាយនាយ និងមានឱកាសបានឡើងតំណែង ទៀតផង ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ត្រជាក់ត្រជុំ។

ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសី ស្ថិតមធ្យម ។ លោកអ្នកនឹងមានអ្នកតាមជួយស្រោចស្រង់ ពេលដែលជួបបញ្ហាលំបាកណាមួយ។ គប្បីបើចិត្តឱ្យទូលាយ នៅក្នុងរង្វង់ការងារ និងរបររកស៊ី កុំសង្ស័យច្រើន ហើយក៏កុំសួរច្រើន តែត្រូវប្រយ័ត្ន គិតឱ្យច្រើនដង ប្រសិនបើមាននរណាម្នាក់ចង់បបួលបណ្ដាក់ទុនរកស៊ី ឬឱ្យបង់ប្រាក់កក់ជាដើម ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែង យល់ចិត្តគ្នាទៅវិញទៅមក ។

ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសីឡើងខ្ពស់ត្រដែត។ លោកអ្នកអាចបំពេញការងារទាំងឡាយទាំងពួងបានសម្រេចដូចសេចក្ដីប៉ង បំណងប្រាថ្នា ហើយលទ្ធផលក៏ទទួលបានសមទៅតាមកិច្ចខំប្រឹងប្រែងរបស់លោកអ្នក ។ សម្រា ប់គ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម យល់ចិត្តគ្នា ត្រជាក់ត្រជុំ ដូចទឹកអង្គបំពង់ខ្ចី ។

ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះ ឡើងខ្ពស់ត្រដែត ។ លោកអ្នកនឹងបានជួបមនុស្សល្អ អ្នកមានបុណ្យសំណាង តាមជួយ តាមជ្រោមជ្រែង ព្រមទាំងផ្ដល់ជាលាភសក្ការ គ្រឿងឥស្សរិយយស ដល់អ្នកផងដែរ ។ សម្រាប់ក្នុងរង្វង់គ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែម យល់ចិត្តគ្នាទៅវិញទៅមក ។

ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ រាសីមធ្យម។ លោកអ្នកទទួលបានដំណឹងអាក្រក់ពីខាតបង់របស់ទ្រព្យ ដោយសារតែការជឿជាក់លើអ្នកដទៃនាពេលកន្លងៗមក។ ចំពោះរឿងគ្រួសារ និងស្នេហា មានបញ្ហារកាំរកូសច្រើន អាចឈានទៅរកភាពប្រេះស្រាំទៀតផង ។

ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី មធ្យម។ មានបញ្ហាជាច្រើន ដែលនឹងចូលមកឱ្យលោកអ្នកដោះស្រាយនៅថ្ងៃនេះ ។ រាល់កិច្ចការងា ក៏ដូចជាមុខរបរប្រចាំថ្ងៃ របស់អ្នក ជួបនូវរឿងស្មុគស្មាញមួយចំនួន។ លោកអ្នកគប្បីធ្វើចិត្តឱ្យត្រជាក់ ដើម្បីជៀសវាងពីបញ្ហាទាំងអស់នេះ ។ ចំពោះរឿងគ្រួសារ និងស្នេហា អាចនឹងជួបរឿងរកាំរកូសច្រើន ។

ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ឡើងខ្ពស់ ។ រាល់កិច្ចការងារធំតូច ទាំងឡាយទាំងពួង និងសម្រេចដោយភាពរលូន និងទទួលបានលាភសក្ការច្រើន សមតាមចិត្តប្រាថ្នា ។ បើជាអ្នករក ស៊ី ជំនួញជួញដូរតូចធំ ជិតឆ្ងាយ ក៏នឹងទទួលបានតែភាពជោគជ័យ ដាក់ចុះដុះឡើង ធ្វើឱ្យអ្នកជុំវិញខ្លួនមានមោទកភាពចំពោះអ្នក ។ សម្រាប់រឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ដូចស្រមោច និងស្ករ។

ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសី ឡើងខ្ពស់ត្រដែត។ លោកអ្នកអាចប្រកបកិច្ចការងារបានយ៉ាងរលូន និងទទួលលទ្ធផលជាទីគាប់ប្រសើរ។ ការធ្វើដំណើរជិតឆ្ងាយរបស់អស់លោកអ្នក ជួបតែមនុស្សចិត្តបុណ្យតាមជួយថែរក្សា។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម យល់ចិត្តគ្នាទៅវិញទៅមក ។

ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី ធ្លាក់ចុះ ។ លោកអ្នកនឹងជួបរឿងហ្មងសៅក្នុងចិត្តជាច្រើននៅក្នុងរង្វង់កន្លែងការងារ ក៏ដូចជាកន្លែងប្រកបរបររកស៊ី ដូចជាត្រូវចៅហ្វាយនាយស្ដីបន្ទោស ឬ បង់ទ្រព្យសម្បត្តិជាដើម ។ គប្បីត្រូវ ធ្វើចិត្តឱ្យនឹងន កុំទោទន់ទៅរកភាពអវិជ្ជមាន គិតរឿងល្អៗ ទើបជាដំណោះស្រាយផ្លូវអារម្មណ៍ ។ ចំពោះរឿងគ្រួសារ និងស្នេហា មានតែភាពរកាំរកូស និងមិនចុះសម្រុងគ្នាជានិច្ច ។ 

ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសី ល្អបង្គួរ ។ គ្មានបញ្ហាណាមួយដែលថាមិនកើតមានសោះឡើយចំពោះលោកអ្នកថ្ងៃនេះ តែវាមិនជាបញ្ហាធំសម្រាប់អ្នកឡើយ អ្នកអាចដោះស្រាយបានយ៉ាងងាយ ប៉ុន្តែអ្នកត្រូវតែធ្វើចិត្តឱ្យស្ញប់ កុំឆេវឆាវ កុំស្ដាប់គំនិតអ្នកដៃទៃច្រើនជាងគំនិតខ្លួន។ ចំពោះរឿងគ្រួសារ និងស្នេហា មានផ្អែមល្ហែម យល់ចិត្តគ្នាទៅមក ។

ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ ស្ថិតនៅមធ្យម ។ លោកអ្នកអាចបំពេញការងារ ក៏ដូចជារបររកស៊ី ទៅដោយរលូនដូចសព្វមួយដង ហើយទទួលបានលទ្ធផលល្អទៅតាមការខំប្រឹងប្រែង ធ្វើតិចបានតិច ធ្វើច្រើនបានច្រើន ។ បើជារឿងគ្រួសារ និងស្នេហា មិនមាននបញ្ហារកាំរកូស ឈ្លោះទាស់ទែងណាមួយឡើយ ៕

Powered by Blogger.