ឯកឧត្តម ខៀវ កាញារីទ្ធ ណែនាំឱ្យមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ត្រូវយកចិត្តទុកដាក់លើការងារផ្សព្វ ផ្សាយជាពិសេសតាមប្រព័ន្ធអ៊ីនធឺណិត

ឯកឧត្តម ខៀវ កាញារីទ្ធ បានណែនាំឱ្យមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្ត ត្រូវយកចិត្តទុកដាក់លើការងារ ផ្សព្វផ្សាយជាពិសេសតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់ប្រទេស។ 

ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធ ផលការងារ៥ឆ្នាំនិងលើកទិសដៅបន្ដ ឆ្នាំ២០២៣- ២០២៨ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នាសាលប្រជុំធំថ្មី របស់ ក្រសួងព័ត៌មាន ។ 

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាស ន៍ថា បច្ចុប្បន្នគឺយើងកំពុងតែមាន ការរីកចម្រើនលើគ្រប់វិស័យ ទៀត សោតប្រព័ន្ធផ្សព្វផ្សាយក៏កំពុងតែមានច្រើនដូចគ្នា ពីព្រោះបច្ចុប្បន្ន គ្រាន់តែមានទូរសព្ទ ស្មាតហ្វូនមួយគ្រឿង ក៏អាចផ្ដិតយករូបភាពនិង សំឡេង ដើម្បីយកទៅធ្វើជាដំណឹង បានដែរ ។ 

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ការធ្វើឱ្យព័ត៌មានកន្លងមក ខ្លះមិន ទាន់គ្រប់ជ្រុងជ្រោយធ្វើឱ្យមានការភាន់ច្រឡំជាដើម។ដូចនេះតាមមន្ទីរព័ត៌មានត្រូវយកចិត្តទុកដាក់លើការ ងារផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធឺ ណិត ដូចជាគេហទំព័រ, Facebook ,Youtube, instalgram ,Tik Tok ជាដើម ពីព្រោះបច្ចុប្បន្ននេះ មានមនុស្សជា ច្រើន មិនមានពេលគ្រប់គ្រាន់ក្នុងការតាមដានមើលកម្មវិធីទូរទស្សន៍ វិទ្យុនោះទេ មើលតែតាមកម្មវិធី ស្មាតហ្វូនទេ។ 

ឯកឧត្តម បានបន្ថែមថា ដូច្នេះតាមមន្ទីរព័ត៌មានត្រូវមានអ្នកនាំ ពាក្យ ដើម្បីបញ្ជូនព័ត៌មានពីថ្នាក់ ដឹកនាំទៅប្រជាពលរដ្ឋ ពីប្រជា ពលរដ្ឋជូនថ្នាក់ដឹកនាំ បានទាន់ ពេលវេលា ច្បាស់លាស់ តាមពាក្យ ស្លោក របស់ក្រសួងព័ត៌មាន គឺ ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណា ក៏បាន ៕





Powered by Blogger.