សមត្ថកិច្ចចាប់ខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួករឿងបោកលុយពលរដ្ឋជិត៤០លានដុល្លាររអាម៉េរិក

រាជធានី​ភ្នំពេញ​៖ ​ផ្ទុះការភ្ញាក់ផ្ញើល សមត្ថកិច្ច​ខេត្តកំពត​បាន​ប្រកាស​ឱ្យ​ដឹង​ថា ឧកញ៉ា ជា សា​រ៉​ន និង​បក្ខពួក ៨​នាក់ ត្រូវ​បាន​ឃា​ត់ខ្លួន​ហើយ ក្នុង​ករណី​បោកប្រាស់​លុយ​ប្រជាពលរដ្ឋ​ជិត ៤០​លាន​ដុល្លាររ​អា​មេ​រិ​ក ក្រោមរូបភាពវិនិយោ​គ​លើ​ដីធ្លី​​។ នេះបើយោងតាមទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការរបស់ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត។

ការចាប់ខ្លួននេះ បន្ទាប់ លោក ម៉ៅ ធនិន អភិបាលខេត្ត​កំពត បាន​ចុះទៅ​ធ្វើការ​សម្របសម្រួល​ និង​ដោះស្រាយ​ករណី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដី​ឡូ ជា សារ៉ន ជា​មួយ​នឹង​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​ ដែល​មាន​បញ្ហា​ដោយសារ​ក្រុមហ៊ុន 

​មិនបាន​ធ្វើតាម​កិច្ចសន្យា​ជា​មើល​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​វិនិយោគ​ភ្នាក់​ងារ​លក់​ និង​អ្នកទិញ​ដី​ឡូ​ជាពិសេស​អ្នក​ទៅ​ខ្ចី​លុយ​ធនាគារ​មក​ឱ្យ​ក្រុមហ៊ុន​ដើម្បី​បាន​ចំណេញ​ប្រាក់​បែរជា​ធ្លាក់ខ្លួន​ជំពាក់​បំណុល​ធនាគារ​នោះ​ដោះស្រាយ​មិន​រួច​នោះ។

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ខ្លួន​ថា ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​ចាប់ខ្លួន​ឧកញ៉ា ជា សា​រ៉​ន និង​បក្ខពួក មាន​ចំនួន ២៤៦១​គ្រួសារ និង​ទំហំ​ទឹកប្រាក់​គឺ​មាន​សរុប​ជិត ៤០​លាន​ដុល្លាររ​។

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​បង្ហោះ​រូបភាព ឧកញ៉ា ជា សា​រ៉​ន និង​បក្ខពួក ៨​នាក់ ទាំង​៨​នាក់ ព្រមទាំង​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ក្រុមហ៊ុន​វិនិយោគ​លើ​ទឹកភ្នែក​រាស្ត្រ ឬ​ហៅ​មួយ​បែប​ទៀត​ធ្វើ​នំ​អត់​ម្សៅ ខ្ញុំ​អាណិត​បងប្អូន​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់ ២ ៤៦១​គ្រួសារ​សរុប​ទឹកប្រាក់​ជិត ៤0 លាន​ដុល្លារ មាន​ទាំង​បងប្អូន​នៅ​ខេត្ត​ផ្សេង​ៗ​ទៀត​ក៏​ត្រូវ​ចាញ់​ការ​បោក​បញ្ឆោត​របស់​ក្រុម​វិនិយោគ​ដី​ឡូត៍​អស់នេះ សូម​បងប្អូន​ផ្សេង​ៗ​ទៀត​ពិចារណា​ផង​មុន​និង​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ប្រភេទ​នេះ​»​។

បន្ទាប់ពីចាប់ខ្លួន ឧកញ៉ា ជា សា​រ៉​ន និង​បក្ខពួក​ទាំង ៨​នាក់ ទទួល​បានការ​សាទរ​ពី​មហាជន​ជា​ខ្លាំង ក្នុង​នោះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ធ្វើការ​ចែកចាយ​ភ្លូកទឹកភ្លូកដី​លើ​ការ​ចាប់ខ្លួន​នេះ ព្រមទាំង​បញ្ចេញ​ទស្សនៈ​គាំទ្រ​ជា​ច្រើន​លើសលប់​...៕

Powered by Blogger.