យុវជន ពីរក្រុម ឈ្មោះគ្នា តាម Facebook ណាត់គ្នាប្រយុទ្ធ

យុវជន​៣​នាក់ ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរ​រដ្ឋបាល​ចោម​ចៅ​ទី​៣ ឃាត់ខ្លួន និង​ដកហូត​កាំ​បិ​.​ត​ប៉័ងតោ ដាវ និង​ខ្សែ​ក្រ​វ៉ា​ត់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​មុខ​ផ្សារ​ព្រៃ​ទារ ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​ការ​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ក្រុម​យុវជន​ទាំង​៣​នាក់ ​កំពុង​តែ​ឈរ​រង់ចាំ​ណាត់ជួប​ភាគី​មួយ​ក្រុម​ដែលមាន​ជម្លោះ​ជាមួយ​យុវជន​មួយ​ក្រុម​ទៀត​តាម​រយៈ​ឆាត​ហ្វេ​ស​ប៊ុ​ក ហើយ​ក៏​ឆាត​ណាត់គ្នា ដើម្បី​កា​.​ប់​គ្នា ដោយ​ឈរ​រង់ចាំ​នៅ​ន្លែ​ង​កើតហេតុ​ខាងលើ​។ ស្រប​ពេល​នោះ មិន​ទាន់​បាន​ណាត់គ្នា​ជួប​ផង ក៏​ជួបនឹង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ដែល​កំពុង​ជិះ​ម៉ូតូ​ល្បាត​ពួនស្ទាក់​នៅ​ក្នុង​មូលដ្ឋា​ន ហើយ​មានការ​សង្ស័យ​ក៏​ឃាត់ខ្លួន​យុវជន​ទាំង​៣​នាក់ ដើម្បី​សួរនាំ និង​ឆែកឆេរ ស្រាប់តែ​រក​ឃើញ​មាន​កាំ​បិ​.​ត​ប៉័ងតោ​ចំនួន​២​ដើម ដាវ​មួយ​ដើម និង​ខ្សែ​ក្រ​វាត់​មួយ​ខ្សែ​ទៀត​ផង​។

ក្រោយ​ពី​ឃាត់ខ្លួន និង​ឆែកឆេរ​រួចរាល់​ហើយ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ បាន​ប្រគល់​ក្រុម​យុវជន​ទាំង​៣​នាក់ រួម​ទាំង​វត្ថុ​តាង ទៅ​ឱ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ការ​កាប​ទី​២​វិញ ដើម្បី​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត​ទៀត​៕



Powered by Blogger.