រដ្ឋបាលក្រុងប៉ោយប៉ែត ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការលួចចូលកាន់កាប់(Hack Account)គណនេយ្យហ្វេសប៊ុកផេកឈ្មោះ គាត ហ៊ុល-Keat Hol អភិបាល នៃគណៈអភិបាលក្រុង ប៉ោយប៉ែត
ក្រុងប៉ោយប៉ែត៖ រដ្ឋបាលក្រុងប៉ោយប៉ែត ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការលួចចូលកាន់កាប់ ( Hack Account ) គណនេយ្យហ្វេសប៊ុកផេកឈ្មោះ គាត ហ៊ុល-Keat Hol អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត
រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា៖ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ គណនេយ្យហ្វេសប៊ុកផេកឈ្មោះ គាត ហ៊ុល-Keut lol អភិបាល នៃគណៈអភិបាលក្រុង ប៉ោយប៉ែត ត្រូវបានជនអនាមិកធ្វើការលួចចូលកាន់កាប់ (Hack Account) យកទៅប្រើប្រាស់ និងបានផ្លាស់ប្ដូរឈ្មោះ គណនេយ្យហ្វេសប៊ុកផេកថ្មីជាភាសាបរទេសថែមទៀតផង។
ដោយក្នុងខណៈពេលនេះក្រុមការងាររបស់រដ្ឋបាលក្រុងបាននិងកំពុងធ្វើការទាញយកមកគ្រប់គ្រងវិញតាមដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះ រដ្ឋបាលក្រុងប៉ោយប៉ែត សូមធ្វើការប្រកាសបដិសេធរាល់ការផ្សព្វផ្សាយព័ត៌មានផ្សេងៗ ចេញពី ឈ្មោះគណនេយ្យហ្វេសប៊ុកផេកខាងលើ ចាប់ពីពេលធ្វើការប្រកាសព័ត៌មាននេះតទៅ។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕
Post a Comment