នគរបាលស្រុកភ្នំស្រួចសហការឃាត់មុខសញ្ញាម្នាក់ ជា វិបល្លាស ស្មារតី គប់កញ្ចក់រថយន្ត នៅផ្លូវល្បឿន ចំណុច PK 53-54
នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២៣ កំលាំងនគរបាលអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចសហការឃាត់មុខសញ្ញាម្នាក់ជាជនអនាថា ( វិបល្លាស ស្មារតី ) ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មិនដឹងអាសយដ្ឋាននិងស្រុកកំណេីត នៅលេីផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រលេខ ៥៣-៥៤ ស្ថិតនៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ដ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។
តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចនគរបាលនាយកដ្ឋានសណ្ដាប់ធ្នាប់សាធារណៈអគ្គស្នងដ្ឋាននគរបាលជាតិ ប្រចាំការនៅផ្លូវល្បឿនលឿនបានឲ្យដឹងថា មានម្ចាស់រថយន្តមួយគ្រឿង ម៉ាក ឡិចសុីស ពណ៌ទឹកមាស LX470 ស្លាកលេខ ព្រៃវែង2C-3444 ជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ុក សេងហុង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ជាអ្នកបើកបររថយន្ដខាងលេី បានបញ្ជាក់ថា រថយន្តគាត់ បេីកបរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកេីតលុះមកដល់ចំណុចខាងលេី បានប្រទះឃេីញមនុស្សដែលសម្ងំឈរអែមនៅលេីផ្លូវល្បឿនលឿនសង្ស័យជាកម្មករផ្លូវល្បឿនលឿន ស្រាប់តែយកវត្ថុរឹងគ្រវែងមកលេីរថយន្ដរបស់គាត់កំពុងតែបេីកបរបណ្ដាលឲ្យឮសម្លេងផាំង(វត្ថុរឹង ដុំថ្ម ) ត្រូវចំចំណុចទ្វាទី២ផ្នែកក្រោយខាងស្ដាំ ខូចខាតកំពិត។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីសាកសួរនិងបន្តនិតិវិធីតាមផ្លូវច្បាប់។
Post a Comment