មុខសញ្ញាគ.ប់កញ្ចក់ឡានដឹក​កម្មករ​-​កម្មការិនីដ៏សកម្មម្នាក់ត្រូវចាប់ខ្លួនបាន នៅស្រុកសំរោងទង​

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ដែល​បាន​ដឹក​កម្មករ​-​កម្មការិនី បណ្តាល​អោយ​បែក​កញ្ចក់​ផ្នែក​ខាង​មុខ ដែល​ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៩​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវ​ក្នុងភូមិ​កំពង់​ល្វា ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

នេះ​បើ​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ថា រថយន្ដ​បែក​កញ្ចក់​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ ជា សិទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​កំពង់​ល្វា ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មុខរប​បើករថយន្ត​ដឹក​កម្មករ ម៉ាក​ហ៊ី​យិ​ន​ដាយ កូរ៉េ​ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A-8710 ។

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បន្ត​ថា ដោយ​បានការ​យកចិត្ដទុកដាក់ និង​ចង្អុល​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ដ នា​ព្រឹក​ថៃ្ង​០២ ខែឧសភា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ នគរបាល​ស្រុក​សំរោង​ទង បាន​ស្រាវជ្រាវ និង​ឃាត់​ជនសង្ស័យ​ម្នាក់​មានឈ្មោះ ហ៊ុន ហាន ហៅ​ឡុ​ញ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទឹក​ស្អុយ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ចំពោះវុត្ថុតាងចាប់បាន មានដុំថ្មមួយដុំ ។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ដើម្បី​សាកសួរ និង​ចំណាត់ការ​តាម​នីតិវិធី​បន្ដ​៕

Powered by Blogger.