សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ផ្តល់ អំណោយ ដល់ ក្មេងៗកំព្រាមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២មង្គលបូរី ១២៩នាក់ ដែលស្នាក់នៅទីទួលសុវត្ថិភាព

ក្មេងកំព្រាមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២មង្គលបូរី១២៩នាក់ដែលស្នាក់នៅទីទួលសុវត្ថិភាពទទួលអំណោយពីសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នៅផ្សារចំការតាដោកស្ថិត ភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។



លោក ពៅ គឹមសៀន ប្រធានមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២មង្គលបូរីបានប្រាប់ថា៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២មណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២មង្គលបូរី បានរងផលប៉ះពាល់ដោយទឹកជំនន់បានលិចក្នុងមណ្ឌលត្រូវបានអាជ្ញាធរស្រុក.ឃុំនិងកងកម្លាំងបានជម្លៀសក្មេងចំនួន១២៩នាក់មកដាក់ទីទួលសុវត្ថិភាពនៅផ្សារចំការតាដោករបស់លោកឧកញ៉ា អ៊ឹង ប៊ុនម៉ៅ ។

លោក អ៊ូ សុភាព អភិបាលរងស្រុកមង្គលបូរីបានមានប្រសាសន៍ថា៖ ក្រោយក្មេងដែលរស់នៅក្នុងមណ្ឌលត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពជាការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងថ្លែងអំណរគុណចំពោះសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តបន្ទាយមានជ័យដែលបាននាំយកអំណោយចែកជូនដល់ក្មេងៗដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព។

លោក ឃុន វុទ្ធី ប្រធានសង្គមកិច្ចនិងអតីតយុទ្ធខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ មណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២មង្គលបូរីមានក្មេងដែលកំពុងស្នាក់នៅមានចំនួន១២៩នាក់ដែលកំពុងទទួលបានការស្នាក់នៅមើលថែនិងការសិក្សារហូតពេលនេះមានជិត១០នាក់ហើយដែលទទួលបានរៀនរហូតដល់បរិញ្ញាប័ត្រហើយថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ចូលរួមនាំយកអំណោយពីចលនាយុវជនកម្ពុជា(ក្រុម១៥៧)។

ឯកឧត្តម ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ ជាការណែនាំពីឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ហើយក្រុមការងារបាននាំយកអំណោយមកចែកជូនដល់ក្មេងក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២មង្គលបូរី ដែលរងផលប៉ះពាល់ដោយទឹកជំនន់ហើយជម្លៀសដាក់ទីទួលសុវត្ថិភាពដែលទទួលព័ត៌មានមានជម្ងឺ៤ទៅ៥នាក់ដែលកំពុងសម្រាកព្យាបាលមន្ទីរពេទ្យនៅឡើយ។

ក្នុងឱកាសនោះសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តបន្ទាយមានជ័យបាននាំយកអំណោយមាន អង្ករ២០ការ៉ុង មី៣០កេស ទឹកស៊ីអ៊ីវ៣០យួរ ទឹកត្រី៣០យួរ ត្រីខកំប៉ុង៣០ដុំ សាប៊ូ១កញ្ចប់១គីឡូក្រាម ទឹកបរិសុទ្ធវីតាល់៥កេស ទឹកបរិសុទ្ធ៣០០យួរ និងថវិការមួយចំនួននិងជូនថវិការដល់មន្ត្រីពេទ្យនិងកម្លាំងចូលរួម៣ស្ថាប័ន៕

Powered by Blogger.