សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទទួលអំណោយពីព្រះវិជ័យញាណ យុង កុសល ព្រះចៅអធិការវត្តកោះប្រាក់ ស្រុកកៀនស្វាយ

នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានទទួលអំណោយដ៏ថ្លៃថ្លាពីព្រះវិជ័យញាណ យុង កុសល ព្រះរាជគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះធម្មធរអនុគណស្រុកកៀនស្វាយ ព្រះនាយកពុទ្ធិកអនុវិទ្យាល័យ កោះប្រាក់ កៀនស្វាយ និងជាព្រះចៅអធិការវត្តកោះប្រាក់ ស្ថិតនៅឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្កាល សម្រាប់សមាគម បន្តចែកជូនដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាតផ្នែកជីវភាព ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ជនពិការ និងជនងាយរងគ្រោះ ។ល។


សូមបញ្ជាក់ថា អំណោយដែលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទទួលបានពីព្រះវិជ័យញាណ យុង កុសល នាឱកាសនោះរួមមាន ៖ អង្ករ ចំនួន ២តោន មី ចំនួន ២០កេស ស្ករស ចំនួន ២បាវ ទឹកសុីអុីវ ចំនួន ២០យួរ ទឹកត្រី ចំនួន ២០យួរ គ្រឿងបាឡុង ចំនួន ៥កញ្ចប់ធំ ត្រីខកំប៉ុង ចំនួន ២០យួរ និងថវិកា ចំនួន ២ ០០០ ០០០(ពីរលាន)រៀល៕



Powered by Blogger.