គណៈរដ្ឋមន្ត្រីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣

នៅថ្ងៃសុក្រទី២៨ ខែតុលា ឆ្នាំ២០២២ គណៈរដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖

១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

៣-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២៣-២០២៥។

៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិបញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖

៤.១-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មនៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ ដោយបន្ថែមមាត្រា ៣ស្ទួន។

៤.២-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក)នៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ។

៤.៣-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦នៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ។

សូមបញ្ជាក់ថា ក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងថវិកាឆ្នាំ២០២៣ ដែលត្រូវបានរៀបចំ ដោយឈរលើមូលដ្ឋាននៃក្របគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចក៏ដូចជាឈរលើ “យុទ្ធសាស្ត ចតុកោណ-ដំណាក់កាលទី៤,ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ ២០១៩-២០២៣ និងជាពិសេសក្របខ័ណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ ជាមួយកូវីដ−១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១–២០២៣ មានគោលបំណងសំខាន់ៗ

ដូចជា បន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈ,បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាធារណៈ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមប្រកបដោយបរិយាប័ន្ន, បន្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យត្រឡប់ទៅរក កំណើនជាសក្តានុពល តាមរយៈការជំរុញការអនុវត្ត ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១–២០២៣ – ជំរុញការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និង កសាងភាពធន់នៃសង្គមកម្ពុជា សម្រាប់ត្រៀម ឆ្លើយតបទៅនឹងគ្រោះអាសន្ន ដែលអាចកើតមាន ជាយថាហេតុ,ដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និង កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រាក់ឧបត្ថម្ភមន្ត្រីនៅ រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងកម្រិតសមស្រប ដោយ ផ្អែកលើសមិទ្ធកម្ម ឬគុណាធិបតេយ្យ ដើម្បីលើកកម្ពស់ ជីវភាពរស់នៅ ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន និង គុណភាពនៃការផ្តល់សេវាសាធារណៈ។ ដំឡើងប្រាក់សោធន និងកាត់បន្ថយគម្លាតនៃប្រាក់ សោធនរវាងអ្នកចូលនិវត្តន៍ចាស់ និងថ្មីជូនដល់អតីត មន្ត្រីរាជការស៊ីវិល និងអតីតកងកម្លាំងប្រដាប់អាវុធ – បន្តជំរុញការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាល សាធារណៈ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ កម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកម្មវិធីកែទម្រង់ ច្បាប់ និងប្រព័ន្ធតុលាការ ។

ថវិកាឆ្នាំ២០២៣ ត្រូវបានរៀបចំតម្រង់ទៅអនុវត្តបញ្ចប់សកម្មភាព អាទិភាព នៅសេសសល់របស់ ក្រសួងសា្ថប័ន ក៏ដូចជារបស់រាជរដ្ឋាភិបាល ជាពិសេសកិច្ចការ

កែទម្រង់លើគ្រប់វិស័យសំដៅកសាងមូលដ្ឋានគ្រឹះបន្ថែម សមាប់ដំណើរឈានឆ្ពោះទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជាដែលចង់ឱ្យ កម្ពុជាក្លាយជាប្រទេសមានមោទកភាពជាតិ មាន

អនាគតដ៏រុងរឿង ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ថវិកាឆ្នាំ២០២៣ អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ ដ៏មានប្រសិទ្ធភាព ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យ ទាំងក្នុង និងក្រៅប្រទេស សំដៅបន្ត ការពារអាយុជីវិត លើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ព្រមទាំងស្តារ និងជំរុញការងើបឡើងវិញ នូវកំណើនសេដ្ឋកិច្ចកម្ពុជា ទន្ទឹមនឹងការរៀនរស់នៅ ជាមួយកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី ហើយអាច ប្រសិទ្ធនាមថា “ថវិកាវិជ្ចារកម្មចំគោលដៅ ដោយផ្តល់ អាទិភាពទី១ ដល់ "មនុស្ស" ជាពិសេសលើសុខភាព ជីវភាព និងសមធម៌ ព្រមជាមួយនឹងអាទិភាពនៃការបន្ត ជំរុញការងើបឡើងវិញនៃកំណើន សេដ្ឋកិច្ចស្របតាម “ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធី ស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅ ជាមួយកូវីដ−១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ ឆ្នាំ២០២១–២០២៣"៕

Powered by Blogger.