លោក Putin និយាយថា សហរដ្ឋអាមេរិកចាំបាច់ត្រូវតែបង្ខំទីក្រុង Kyiv ឲ្យចូលតុចរចា
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុង Moscow បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែទីក្រុង Kyiv ពុំបានត្រៀមខ្លួនអង្គុយនៅតុចរចានោះទេ។
លោក Putin បានប្រាប់ក្លឹបពិគ្រោះយោបល់ Valdai ក្នុងទីក្រុង Moscow ថា វាមិនមែនជាសំណួរដែលត្រូវសួរយើងទេ យើងបានត្រៀមរួចរាល់សម្រាប់ការចរចា។ ប៉ុន្តែក្រុមមេដឹកនាំនៅក្នុងទីក្រុង Kyiv បានសម្រេចចិត្តមិនបន្តការចរចាជាមួយរុស្ស៊ី។ លោកបានបន្ថែមថា ការដោះស្រាយបញ្ហានេះងាយស្រួលណាស់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនផ្ដល់សញ្ញាឲ្យទីក្រុង Kyiv ផ្លាស់ប្ដូរជំហររបស់ខ្លួន និងដោះស្រាយបញ្ហាដោយសន្តិវិធី។ ពុំមានការចរចាសន្តិភាពរវាងមេដឹកនាំទាំង២ ទេចាប់តាំងពីការប៉ុនប៉ងការដោះស្រាយជម្លោះ ដែលត្រូវបានជួបចរចាបានបរាជ័យក្នុងសប្ដាហ៍ដំបូងនៃជម្លោះ ហើយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានច្រានចោលយ៉ាងដាច់អហង្ការមិនជួបចរចាជាមួយលោក Putin៕
Post a Comment