ទាហានស្ម័គ្រចិត្ត របស់ រុស្សី ទៅប្រយុទ្ធនៅអ៊ុយក្រែន ត្រូវគេលួចបាញ់ នៅកន្លែងហ្វឹកហ្វឺនយោធា

ខ្មាន់កាំភ្លើង​បាន​សម្លាប់​មនុស្ស​១១​នាក់​ក្នុង​ការ​វាយប្រហារ​មួយ​នៅ​កន្លែង​ហ្វឹកហ្វឺន​យោធា​រុស្ស៊ី​កាលពី​ថ្ងៃ​សៅរ៍ កន្លងទៅ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់រុស្សី Ria បានរាយការណ៍ថា ក្នុងអំឡុងពេលវគ្គហ្វឹកហ្វឺនអាវុធ បុរស២នាក់បានបើកការបាញ់ប្រហារទៅលើ មនុស្សមួយក្រុមដែលបានស្ម័គ្រចិត្តទៅប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា អ្នកវាយប្រហារគឺមកពីអតីតសាធារណរដ្ឋសូវៀត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

ខ្មាន់កាំភ្លើងទាំងនោះ ត្រូវបានគេបាញ់សម្លាប់ក្នុងអំឡុងពេល​ឧប្បត្តិហេតុ​នៅ​តំបន់ Belgorod នៃ​ប្រទេស​រុស្ស៊ី ដែល​ជាប់​ព្រំដែន​អ៊ុយក្រែន។ ចំណែកមនុស្ស ១៥ នាក់​នាក់ផ្សេងទៀតបានរងរបួសផងដែរ៕

ប្រភព៖ BBC   ប្រែសម្រួល : សង្ហា

Powered by Blogger.