ប្រជាជន​កម្ពុជា​មាន​ IQ ​ឆ្លាត​ជាងគេ បន្ទាប់​ពី​សិង្ហ​បុ​រី

ប្រទេស​កម្ពុជា​បាន​ទទួល​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​ខួរក្បាល​ឆ្លាត​ជាងគេ ឬ​កម្រិត IQ ( Intelligence Quotient) ខ្ពស់​ជាងគេ​នៅ​ក្នុង​តំបន់ បន្ទាប់​ពី​ប្រទេស​សិង្ហ​បុរី​។​នៅ​លើ​កម្រិត​ពិភពលោក​វិញ កម្ពុជា​មាន​ខួរក្បាល​ឆ្លាត​ជាងគេ​នៅ​លេខ​រៀង​ទី​១៥ ក្នុង​ចំណោម​ប្រទេស​១៩៨​ក្នុង​ពិភពលោក​។

ការ​សិក្សា​ស្រាវជ្រាវ​របស់ Worl Population Review ឆ្នាំ​២០២២ បានអោយ​ដឹង​ថា ក្នុង​ចំណោម​ប្រទេស​ទាំង​១០ នៅ​ក្នុង​តំបន់​អាស៊ាន សិង្ហ​បុរី​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​ខួរក្បាល​ឆ្លាត​ជាង​។ ចំណែក​កម្ពុជា​វិញ​ក៏​មិន​អន់​ដែរ​។​កម្ពុជា​មាន​ចំណាត់ថ្នាក់​ថា ជា​ប្រទេស​មាន​ប្រជាជន​ឆ្លាត​ចំណាត់ថ្នាក់​ទី​ពីរ​បន្ទាប់​ពី​សិង្ហ​បុរី​។

ចំណែក​ចំណាត់ថ្នាក់​ប្រទេស​អាស៊ាន​៨​ទៀត រួម​មាន ភូមា ចំណាត់ថ្នាក់​លេខ​៣ វៀតណាម​ចំណាត់ថ្នាក់​លេខ​៤ ថៃ​ចំណាត់​លេខ​៥ ម៉ា​ឡេ​ស៊ី​ចំណាត់ថ្នាក់​លេខ​៦ ប្រ៊ុ​យ​ណេ​ចំណាត់ថ្នាក់​លេខ ៧ ហ្វី​លី​ពី​ន​ចំណាត់​លេខ​៨ ឡាវ​ចំណាត់ថ្នាក់​លេខ​៩ និង​ម៉ា​ឡេ​ស៊ី​ចំណាត់ថ្នាក់​លេខ​១០​។

ចំពោះ​ការ​ប្រៀបធៀប IQ ទូ​ទាំង​ពិភពលោក​វិញ ជប៉ុន​បាន​ទទួល​ចំណាត់​លេខ​មួយ​ដែល​ជា​ប្រទេស​មាន​ខួរក្បាល​ឆ្លាត​ជាងគេ​។​ចំណែក​កម្ពុជា​វិញ​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១៥ ក្នុង​ចំណោម​ប្រទេស​១៩៨ ដែល​ត្រូវ​បាន​គេ​សិក្សា​ស្រាវជ្រាវ​អំពី​កម្រិត​អាយ​ខ្យូ IQ​។

ប្រទេស​១០​ដែល​មាន​ខួរក្បាល​ឆ្លាត​ជាងគេ​ក្នុង​ពិភពលោក រួម​មាន​ប្រទេស​ជប៉ុន​ជាប់​លេខ​១ បន្ទាប់​មក​ទៀត​តាម​លំដាប់លំដោយ គឺ​កោះ​តៃវ៉ាន់ សិង្ហ​បូ​រី ហុងកុង ប្រទេស​ចិន កូរ៉េ​ខាងត្បូង បេឡា​រុស ប្រទេស​ហ្វាំ​ង​ឡង់ លី​ជ​ថេ​ន​ស្ថេ​ន និង​ទី​១០ គឺ​អា​ល្លឺ​ម៉​ង់​។

តាម​រយ​:​ការ​សិក្សា​ស្រាវជ្រាវ​ឆ្នាំ ២០២២ នេះ បង្ហាញ​ថា ប្រជាជន​កម្ពុជា​មាន​ខួរក្បាល​ឆ្លាត​ខ្លាំង​គ្រាន់បើ​ប្រៀបធៀប​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​៕​អ

Powered by Blogger.