សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីការពារជាតិចិន

នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វី ហ្វេងហេ (Wei Fenghe) រដ្ឋមន្ត្រីការពារជាតិចិន។

សូមបញ្ជាក់ថា លោក វី ហ្វេងហេ កំពុងទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក ដែលនឹងរៀបចំធ្វើឡើងនៅខេត្តសៀមរាប នៅថ្ងៃទី២៣ ខែវិច្ឆិកា៕



Powered by Blogger.