ចិនបង្កើនវត្តមាននគរបាល បន្ទាប់ពីការតវ៉ាជាច្រើនថ្ងៃប្រឆាំងវិធានការបិទខ្ទប់ការឆ្លងរាលដាលវីរុស COVID-19
ការតវ៉ាជាច្រើនប្រឆាំងការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលវីរុស COVID-19 ដែលបានផ្ទុះឡើងកាលពីចុងសប្ដាហ៍នេះទំនងជាបានរំសាយ ខណៈការបង្កើនវត្តមានកងកម្លាំងនគរបាលត្រូវបានរាយការណ៍ នៅក្នុងទីក្រុងនានារបស់ប្រទេសចិន។
របាំងធំៗបានដាក់នៅលើផ្លូវសំខាន់មួយក្នុងទីក្រុងសៀងហៃ ហើយនគរបាលបានចាប់ខ្លួនមនុស្សមួយចំនួន។ នគរបាលហាមឃាត់មិនឲ្យមនុស្សថតសកម្មភាពតវ៉ា និងឲ្យលុបចោលរូបភាពនៅលើឧបករណ៍របស់ពួកគេ។ ការតវ៉ាទូទាំងប្រទេសបានរីកកាន់តែ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះលើប្លុកអឹផាតមិនកម្ពស់ច្រើនជាន់ក្នុងទីក្រុង Urumqi ភាគលិចរបស់ប្រទេសចិនសម្លាប់មនុស្ស ១០នាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ គេជឿថា ពលរដ្ឋមិនអាចចាកចេញពីការឆាបឆេះនោះបាន ព្រោះតែការរឹតត្បិតការឆ្លងរាលដាលវីរុស Covid-19 ប៉ុន្តែក្រុមអាជ្ញាធរបានច្រានចោល។
ចិននៅតែជាប្រទេសមានសេដ្ឋកិច្ចធំតែមួយគត់ ទោះបីបានអនុវត្តន៍គោលនយោបាយគ្មានការឆ្លងរាលដាលវីរុស Covid-19 ឬ zero-Covid policy ក៏ដោយ ខណៈដែលក្រុមអាជ្ញាធរក្នុងតំបន់បានបង្កើនការទប់ស្កាត់ សូម្បីតែមានករណីផ្ទុះរាលដាលតិចតួចក៏ដោយ និងបានធ្វើតេស្តរកវីរុសទ្រង់ទ្រាយធំ ការដាក់ឲ្យនៅដាច់ដោយឡែក និងការបិទខ្ទប់ភ្លាមៗ។ រូបភាពនៃការតវ៉ាប្រឆាំងការបិទខ្ទប់បានកើតឡើងពីទីក្រុងសៀងហៃ និងរដ្ឋធានីប៉េកាំង ព្រមទាំងតំបន់ជាយក្រុងធំៗផ្សេងទៀតដូចជាទីក្រុងឆឹងទូ (Chengdu) និងអ៊ូហាន (Wuhan) ជាដើម៕
Post a Comment