កម្ពុជានឹងទទួលធ្វើជាប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព(GCTP) នៅឆ្នាំក្រោយ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា)លើកទី៤៣ បានអនុញ្ញាតឱ្យឯកឧត្តម Amed Bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាស កលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ចូលជួបសម្តែងការគួរសមនៅក្នុងឱកាសដែលឯកឧត្តមអ ញ្ជើញមកចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម Amed Bin Mohamed Aljarwan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច ដែលបា នអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ ឯកឧត្តមបានជម្រាបសម្តេចអំពីបេសកកម្មរបស់អង្គការឯកឧត្ដម ដែលនៅពេលនេះមានសមាជិកចំនួន៩៥ សុទ្ធសឹ ងជាសភាប្រទេសនានានៅក្នុងសកលលោក។
ឯកឧត្តមបានបញ្ជាក់ថា នាពេលខាងមុខអង្គការរបស់ឯកឧត្តមនឹងបើកការិយាល័យតំបន់ប្រចាំនៅកម្ពុជា ហើយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោ សនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា នឹងត្រូវក្លាយជាប្រធាន GCTP នៅក្នុងអាណត្តិរយៈពេលមួយឆ្នាំ ចាប់ពីពាក់កណ្តាលឆ្នាំ២០២៣ខាងមុខតទៅ។
ក្នុងជំនួបនេះដែរ ឯកឧត្តមបានគោរពស្នើសុំសម្តេចប្រធានជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការ GC TP និងសភាកម្ពុជា ហើយបានបញ្ជាក់ ភាពជាប្រធាននៃអង្គការនេះ នឹងជួយជំរុញកិច្ចសហប្រតិការរវាងអង្គការ GCTP និងស្ថាប័នរដ្ឋសភាដទៃទៀតឱ្យបានកាន់តែយល់ដឹងអំពីវប្បធម៌ និងការស្រឡាញ់សុខសន្តិភាព របស់កម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ឯកឧត្តម Amed Bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព និងសហការី ដែលបានមកចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៣ នៅកម្ពុជានាពេល។ សម្តេចបានគាំទ្របេសកកម្មការងាររបស់ GCTP និងបានកោតសរសើរនូវបទអន្តរាគមន៍របស់ឯកឧត្តម នៅក្នុងសម័ យប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអាយប៉ាលើកទី៤៣នេះ។
ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចប្រធានរដ្ឋសភា បានឯកភាព នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់របស់សភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាពនៅក្នុងឆ្នាំ២០២៣ ខាងមុខ៕
Post a Comment