កម្ពុជាប្រគល់ញញួរជូនប្រធានសភា នៃប្រទេសឥណ្ឌូនេស៊ី ធ្វើជាប្រធានអាយប៉ាលើកទី៤៤ ឆ្នាំ២០២៣ ខាងមុខ

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាប្រធានប្តូរវេន បានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានអាយប៉ាលើកទី៤៣ បានប្រគល់ញញួរ ជូនទៅប្រធានសភា នៃប្រទេសឥណ្ឌូនេស៊ី ធ្វើជាប្រធានអាយប៉ាលើកទី៤៤ ឆ្នាំ២០២៣ ខាងមុខ។

នៅក្នុងឱកាសបិទបញ្ចប់នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា AIPA43) ​នៅថ្ងៃទី២៤ខែ វិច្ឆិកានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ​ប្រធានអាយប៉ាលើកទី៤៣ មាន​ប្រសាសន៍​ថា អាយប៉ា នៅតែមានសារៈសំខាន់ ​និងសមស្របក្នុងការកសាងភាពជាដៃគូជាមួយ ​ភាគីខាងក្រៅ ដើម្បី​ទទួលបាននូវកម្លាំង​ចលករថ្មីបន្ថែមទៀត។ ​ពេលនេះ​គឺ​ជាព្រឹត្តិការណ៍ ដ៏សំខាន់ថ្មីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់អាយប៉ា ​ដែលយើង​បាន​ទទួល​សមាជិក​សភា​សង្កេតការណ៍ថ្មីបន្ថែមទៀត៕



Powered by Blogger.