អបអរ កុមារ​អច្ឆរិយៈ ហ៊ឺ ទៀងគឹមហុង អាយុ ១៣​ឆ្នាំ ប្រឡងជាប់បាក់ឌុបហើយ ដឹង​នទ្ទេសអ្វី?

កុមារា ហ៊ឺ ទៀងគឹមហុង ដែល​បាន​ធ្វើ​ឲ្យ​គេ​ស្ងើច​សរសើរ​គ្រប់​គ្នា​កាល​ពី​ឆ្នាំ ២០១៧ នោះ នៅ​ឆ្នាំ ២០២២ នេះ​រូប​គេ​ក៏​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​សរុប​ជាង ១ម៉ឺន​នាក់ ដែល​បាន​ចូល​រួម​ប្រឡង​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ដែរ ដែល​ជា​លទ្ធផល គឹមហុង បាន​ប្រឡង​ជាប់​ជា​ស្ថាពរ​ហើយ។

តាម​លទ្ធផល​ប្រកាស​នៅ​ថ្ងៃ​នេះ គឹមហុង ដែល​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ ហស បរន ផ្សារ​ដើម​ថ្កូវ មាន​លេខ​តុ ៣៨៨ មក​ពី​វិទ្យាល័យ​ប៊ែលធី​អន្តរជាតិ​សាខាទី៩ បាន​ប្រឡង​ជាប់​សញ្ញាបត្រ​បាក់ឌុប ជាមួយ​កម្រិត​និទ្ទេស​រួម "C”។ ដោយ​ឡែក​និន្ទេស តាម​មុខ​វិជ្ជាវិញមាន៖ មុខ​វិជ្ជា ខ្មែរ Bគណិតវិទ្យា E ជីវវិទ្យា B ប្រវត្តិ D គីមីវិទ្យា A រូបវិទ្យា B និង​ភាសាបរទេស រូប​គេ​ទទួល​បាន​និន្ទេស B ៕




Powered by Blogger.