សន្លឹកកិច្ចការប្រលងរបស់បេក្ខជន នឹងប្រគល់ជូនខាងកំណែនៅថ្ងៃស្អែកនេះ
ក្រសួងអប់រំ យុវជន និងកីឡា បានផ្សព្វផ្សាយឱ្យដឹងថា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក្រសួងបានរៀបចំកិច្ចប្រជុំបូកសរុប និងវាយតម្លៃដំណើរការសំណេរសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូ មិ ដើម្បីបូកសរុបរបាយការណ៍ស្ដីពីដំណើរការសំណេរដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងអង្គភាពប្រឆាំ ងអំពើពុករលួយ ដែលមានសមាសភាពចូលរួមសរុបចំនួន ៤៦៥នាក់។ប្រភពពីក្រសួងដដែលបានបញ្ជាក់បន្ថែមថា គណ:កម្មការអប្បមាទទូទាំងប្រទេសនឹងប្រគល់ដុំកិច្ចការបេក្ខជនជូនប្រធាន អនុប្រធានមណ្ឌលកំណែ និងគណៈកម្មការកណ្ដាលនៅថ្ងៃទី៨ ខែធ្នូស្អែកនេះ ដើ ម្បីដឹកទៅកាន់មណ្ឌលកំណែទាំង១០ និងចាប់ផ្ដើមការងារត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កាត់ក្បាលសន្លឹកកិច្ចការ និងចុះអក្សរសម្ងាត់ជាដើម៕
Post a Comment