ទាំង​ស្អាត ទាំង​ពូកែ នេះ​ជើង​ខ្លាំង​និទ្ទេស A ទាំង​អស់ លំដាប់​ពិន្ទុ ១០០ សម្រាប់​បាក់ឌុប ២០២២

ក្រោយ​ការ​ប្រកាស​លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​សម្រាប់រាជធានីភ្នំពេញ និង ខេត្តកណ្ដាល​ម្សិលមិញ បាន​រក​ឃើញ​បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់ ហើយនៅ​ថ្ងៃ​នេះ រក​ឃើញ​យុវតី​ម្នាក់ បាន​និទ្ទេស A ទាំង​អស់ លំដាប់​ពិន្ទុ ១០០ពេញ។

យុវតី​រូប​នេះ មាន​ឈ្មោះ​ថា យូ​ សោគន្ធិកា មកពីសាលាវេស្ទើនអន្តរជាតិ (Western International School) ជាប់និទ្ទេស A គ្រប់មុខ ដោយមានលំដាប់ពិន្ទុ ១០០.០០ ក្លាយ​ជា​បេក្ខភាព​ដ៏​កម្រ​មួយ​សម្រាប់​សម័យ​ប្រឡងបាក់ឌុប ឆ្នាំ ២០២២ នេះ៕





Powered by Blogger.