កិច្ចប្រជុំពិនិត្យករណីទីតាំងដីដែលរដ្ឋបាលខេត្តស្នើសុំកែសម្រួលតំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាបក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

នៅរសៀលថ្ងៃទី ២៦ ខែ មករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យ
ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និង មន្ត្រីរាជការ
 
ចូលរួមកិច្ចប្រជុំពិនិត្យ ករណីទីតាំងដី ដែលរដ្ឋបាលខេត្តស្នើសុំកែសម្រួលតំបន់២​ និងតំបន់៣ ​
នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម
និងសំណង់ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។


ការប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋមន្ត្រី ឯកឧត្តម នាយឧត្តមសេនីយ៍
ឯកឧត្តមតំណាងក្រុម
ការងាររាជរដ្ឋាភិបាលចុះមូលខេត្ត ឯកឧត្តម រដ្ឋលេខាធិការ
អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តម អគ្គនាយក និងប្រតិភូអម
ឯកឧត្តម អភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ឋជាច្រើនរូប ។













 



Powered by Blogger.