ប្រទះត្រីផ្សោតទឹកប្រៃ ចម្លែកពណ៌ផ្កាឈូក ដែលជាពូជកម្របំផុតនៅខេត្តកែប
ការប្រទះឃើញផ្សោតទឹកប្រៃ រឺ ត្រី Dolphin នៅខេត្តកែប មិនមែនជារឿងទីមួយទេ តែអ្វីដែលចម្លែកនិងកម្រឃើញបំផុតនៅកម្ពុជានោះគឺ ផ្សោតទឹកប្រៃរឺ ត្រីDolphin ដែលចម្លែកមានពណ៌ផ្កាឈូក ដែលជាពូជកម្របំផុតបង្ហាញវត្តមាននៅខេត្តកែប ។ នេះបើតាមការបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ។
ផ្សោតទឹកប្រៃ រឺ ត្រី Dolphin ពណ៌ផ្កាឈូកប្រភេទនេះ មានដោយប្រទេសនិងតំបន់ ហើយមិននឹកស្មានមាននៅប្រទេសកម្ពុជាយើង គេអាចហៅឈ្មោះត្រីដូហ្វីននេះ មានឈ្មោះខ្មែរថា ផ្សោតឃ្លាច និង ឈ្មោះអង់គ្លេស Indo-Pacific Humpback dolphin និងឈ្មោះវិទ្យាសាស្ត្រ Sousa Chinensis ។ ផ្សោតទាំងនេះគឺជាប្រភេទសត្វផ្សោតជិតផុតពូជ ដែលល្បីល្បាញដោយសាររូបរាង និងពណ៌ផ្កាឈូកខុសគេតែមួយគត់របស់វា។ ផ្សោតពណ៌ផ្កាឈូកជាប្រភេទមានដោយកម្រ និងបានចុះបញ្ជីក្រហម IUCN (DD) ជាប្រភេទមិនទាន់មានព័ត៌មាន និងទិន្នន័យគ្រប់គ្រាន់លើពិភពលោក ៕
Post a Comment