សំណង់អគារកាសុីណូ ដែលត្រូវភ្លើងឆេះនៅប៉ោយប៉ែត កំពុងចាប់ផ្តើមរុះរើ ក្រុមជំនាញ បានរកឃើញទូដែកដាក់ឯកសារ និងទ្រព្យសម្បត្តិ ចំនួន៧ទូ របស់ក្រុមហ៊ុនកាសុីណូទាំងពីរ
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា: ក្រុមម៉ៅការរុះរើសសំណង់ អគារចំនួន៣ នៃកាសុីណូ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលត្រូវអគ្គីភ័យឆាប់ឆេះ បណ្តាលអោយមនុស្សស្លាប់និងរបួសជាច្រើននាក់ កាលពីចុងឆ្នាំ២០២២កន្លងទៅ បានកំពុងចាប់ផ្តើមចុះរុះរើហើយ ហើយអាចនឹងប្រើរយៈពេលរហូតដល់ទៅ ៤ខែ ក្នុងការរុះរើនេះ ។
តាមរយៈនៃការរុះរើ ដែលប្រើពេលយូរនេះ ក៏អាចធ្វើអោយការចរាចរណ៍រថយន្តដឹកទំនិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបង្វែរទៅចេញចូលតាមច្រកអន្តរជាតិស្ទឹងបត់ ដែលកំពុងតែស្ថាបនា ច្រកមិនទាន់រាល់ មានរយៈពេលយូរផងដែរ ៕
សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាល ឆេះដាលតែម្ដង។ រហូតមកដល់ល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចកម្ពុជា និងថៃ បានសម្រេចបិទបញ្ចប់ប្រតិបត្តិការរុករក ស្រាវជ្រាវរកជនរងគ្រោះដែលជាប់គាំង ក្នុងហេតុការណ៍ ឆេះកាស៉ីណូ ហ្គេនដាយមិន នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ទាំងស្រុងហើយ។ ជាមួយនឹងការបិទបញ្ចប់ប្រតិបត្តិការទាំងស្រុងនេះ កម្លាំងប្រតិបត្តិការបានរកឃើញអ្នកស្លាប់សរុបចំនួន២៦នាក់ និងអ្នករបួសចំនួន៥៧នាក់ ក្នុងនោះទាំងអ្នករបួស និងស្លាប់ មិនមានជនជាតិខ្មែរនោះឡើយ។ សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ ខាងកម្ពុជាប្រើប្រាស់កម្លាំង១០០៩នាក់ និងខាងថៃចំនួន២២១នាក់។ សាកសពអ្នកស្លាប់ក្នុងហេតុការណ៍នេះ មានជនជាតិថៃ ចំនួន១៧នាក់, នេប៉ាល់ម្នាក់, ម៉ាឡេស៉ីម្នាក់, សង្ស័យចិនម្នាក់ និងមិនស្គាល់អត្តសញ្ញាណ៦នាក់ (មិនមែនជាតិខ្មែរ)។ សម្រាប់កងកម្លាំងប្រតិបត្តិការរុករកវិញ កម្លាំងកម្ពុជា ចំនួន១,០០៩នាក់ និងកម្លាំងថៃ២២១នាក់។
Post a Comment