មនុស្ស ៤នាក់ស្លាប់ ក្រោយឧទ្ធម្ភាគចក្រ ២គ្រឿងបុកគ្នា​នៅជិតសួនកម្សាន្ត Sea Worldប្រទេសអូស្ត្រាលី

ក្រុមនគរបាលនិយាយថា មនុស្ស ៤នាក់ស្លាប់ និង ៣នាក់ផ្សេងទៀត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ​ ពេលដែល​ឧទ្ធម្ភាគ​ចក្រ ​២គ្រឿងបុកគ្នា​ នៅជិតតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ ស្ថិត​តាម​បណ្តោយឆ្នេរ Gold Coast ប្រទេសអូស្រ្តាលី នាថ្ងៃចន្ទ​នេះ ។

លោក Gary Worrell គឺជាអធិការរងនគរបាលរដ្ឋQueensland និយាយថា ការបុកគ្នានៅលើអាកាសនេះ បានកើត​ឡើង​នៅជិតសួនកម្សាន្ត Sea World ពេលដែល​ឧទ្ធម្ភាគចក្រមួយគ្រឿង ព្យាយាមចុះចត ហើយឧទ្ធម្ភាគចក្រមួយគ្រឿង​ទៀត រៀបនឹងហោះឡើង ។ ឧទ្ធម្ភាគចក្ររងផលប៉ះពាល់មួយគ្រឿង អាចចុះចតដោយសុវត្ថិភាព​នៅលើឆ្នេរខ្សាច់ ប៉ុន្តែឧទ្ធម្ភាគមួយគ្រឿងទៀត​បានធ្លាក់នៅលើទីតាំងតែមួយ៕

Powered by Blogger.