សម្តេចតេជោ ហ៊ុន សែន ត្រៀមគ្រែពេទ្យចំនួន ១០០-២០០គ្រែ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាពសម្រាប់ព្យាបាលរបួសកីឡាករ-កីឡាការិនី ដោយឥតគិតថ្លៃ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសថា ដោយមើលឃើញនូវការលំបាករបស់កីឡាករ សម្តេចបានពិភាក្សាជាមួយ ឯកឧត្តម ម៉ម ប៊ុនហេង និងលោកជំទាវយក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ-កីឡាការិនី នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលមានចំនួនគ្រែពី ១០០-២០០គ្រែ។
សម្តេចតេជោ ហ៊ុន សែន បន្តថា កន្លងមកបងប្អូនកីឡាករ-កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួត ពិសេសកីឡាបាល់ទាត់ និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដោយរាប់ទាំងការលំបាកលើថវិកាព្យាបាលផងដែលជាញឹកញាប់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។
សម្តេចបញ្ជាក់ថា ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។
សម្តេចសូមឱ្យក្រសួងសុខាភិបាលរៀបចំឲ្យបានឆាប់ ដែលនឹងអាចចូលរួមផងដែរ ដល់ការប្រកួតសុីហ្គេមនាពេលខាងមុខ។« សូមកីឡាករ កីឡាការិនី ទទួលយកនូវសេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត៕
Post a Comment