អង្គការ​ចំនួន​៤០​ស្នើ​ឲ្យ​ក្រសួង​ពាក់​ព័ន្ធ​ មាន​ចំណាត់​ការ​លើ ឈ្មោះ ​​ ផែង​ វណ្ណៈ​ ពីការប្រមាថ មាក់ងាយ និងបៀតបៀន​ទៅលើស្ត្រីអ្នកសារព័ត៌មាន

ភ្នំពេញ៖ ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ចំនួន​៤០​ស្ថាប័ន​រួម​គ្នា​ស្នើ​ទៅ​ក្រសួង​ពាក់​ព័ន្ធ​ចំនួន៤​ឲ្យ​មាន​ចំណាត់​ការ​លើ​លោក​ ផែង​ វណ្ណៈ ​ថា​បាន​ប្រមាថ​ទៅ​លើ​ស្ត្រី​ម្នាក់​ជា​អ្នក​សារ​ព័ត៌​មាន​ ។​ លិខិត​ចំហ​ដែល​ចេញ​ថ្ងៃ​ទី​១៤​កុម្ភៈ​នោះ​ បាន​ធ្វើ​ ឡើង​ ខណៈ​ដែល​លោក​ ផែង ​វណ្ណៈ ​អះ​អាង​ថា​ខ្លួន​នឹង​មិន​សុំ​ទោស​ចំពោះ​អ្វី​ដែល​លោក ​បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​នោះ​ឡើយ​ ដោយ​ថា​នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​។​ 

នៅក្នុងសេចក្តី​ថ្លែងការណ៍​រួមចុះថ្ងៃទី១៤​កុម្ភៈ ក្រុម​អង្គការ​ផ្នែក​សិទ្ធិ​ស្ត្រី បានទទួច​ដល់​ក្រសួង​កិច្ច​ការនារី ក្រសួង​វប្បធម៌ ក្រសួងព័ត៌មាន និងក្រសួងប្រៃសនីយ៍ បង្គាប់ឲ្យ​លោក ផែង វណ្ណៈ ត្រូវ​ទទួល​ស្គាល់​កំហុស និង​កែ​តម្រូវពាក្យពេចន៍​ប្រមាថ ម៉ាក់ងាយ​ និង​សូមទៅសជាសាធារណៈ​ចំពោះ​ស្ត្រីម្នាក់ជាអ្នក​សារព័ត៌មាន ។

ក្រុមអង្គការចំនួន៤០នេះ ដែលនាំមុខដោយ​គណៈកម្មាធិការលប់​បំបាត់​ការ​រើសអើសស្ត្រី(NGO-CEDAW) តាមពីក្រោយ​អង្គការយែនឌ័រ និងអភិវឌ្ឍន៍(GADC) អង្គការក្លាហាន អង្គការបន្ទាយស្រី ជាដើមបានគូសបញ្ជាក់ថា អ្វីដែលលោក ផែង វណ្ណៈ បានសរសេរនោះគឺជាការ​ប្រមាថម៉ាក់ងាយ ប៉ះពាល់​ទៅ​ដល់​កិច្ច​ប្រឹង​ប្រែងរបស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​យែនឌ័រ ឆ្ពៅទៅសម្រេច​គោល​ដៅឆ្នាំ​២០២៣។

សូមអានខ្លឹមសារទាំងស្រុងនៃលិខិតចំហដូចខាងក្រោម៖





Powered by Blogger.