នារីវ័យក្មេងម្នាក់ បើកឡាន​ទំនើបបុ.ក​រះ​ម៉ូតូ​​ជិត​​១០គ្រឿង ​ផ្អើល​ហាង​កាហ្វេ​

ខេត្ត​សៀម​រា​ប ៖ នារី​វ័យក្មេង​ម្នាក់ បើក​រថយន្ត​ទំនើប​បុ.ក​រះ​ម៉ូតូ​ចំនួន​៨​គ្រឿង ដែល​ចត​ទុក​ចោល មុខ​ហាង​កាហ្វេ ហើយ​ចុះ​គេចខ្លួន​បាត់ ​។ បន្ទាប់ពី​កើតហេតុ ​ម្ចាស់​​ម៉ូតូ​​រងគ្រោះ​ចំនួន​៧​គ្រឿង ​បាន​ដាក់​ពាក្យបណ្តឹង ​នៅសល់តែ​​ម្ចាស់​ម៉ូតូ​១​គ្រឿង​ប៉ុណ្ណោះ​​ មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ​ក្រោយមក​​បងប្អូន​របស់​នារី​បើក​រថយន្ត​បង្ក​ចូលខ្លួនមក​​ដោះស្រាយ និង​សង​សំណង​ជូន​​ម្ចាស់ម៉ូតូ​​រង​គ្រោះ៧ នាក់ នៅ​ទី​ស្នាក់​ការ​ចរាចរណ៍​មាត់​ស្ទឹង​សៀមរាប​។

ហេតុការណ៍​​​​ខាងលើនេះ​បង្កឱ្យ​មាន​​ការ​ភ្ញាក់ផ្អើល​​កើតឡើង​កាលពី​​រសៀល​ថ្ងៃ​ទី ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្ថិត​នៅ​ខាងត្បូង​វ​ង្វ​ង់​មូល​ផ្សារ​ចាស់ ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុងសៀមរាប ​ខេត្តសៀមរាប​។

រថយន្ត​ទំនើប​មួយ​គ្រឿង​​​ខាងលើ​ម៉ាក Meceder ML500 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២AF-៥៧១២ បើកបរដោយនារីវ័យក្មេង​ម្នាក់​មិនស្គាល់អត្តសញ្ញាណ ។​

មន្ត្រី​ចរាចរណ៍​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣ ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក Meceder ML៥០០ ពណ៌​ខ្មៅ បើកបរ មក​ពី​ទិស​ដៅ​ពី​កើត​ទៅ​លិច ជ្រុលចង្កូត​ទៅ​បុ.ក​រះ​ម៉ូតូ​ចំនួន​៨​គ្រឿង ដែល​ចត​ទុក​ចោលនៅ​មុខ​ហាង​កាហ្វេ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្វាយ​ដង្គំ​ ។

ជុំវិញ​ករណី​​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ដែរ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​វរនីយ៍ទោ ជា វុ​ទ្វី នាយ​រង​កា​រិ​យា ល័យ​នគរបាល​ច​រា​ចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ​ប៉ុន្តែ​​ត្រូវ​បាន​លោក​វរសេនីយ៍ឯក សោម វីរ​: នាយ​កា​រិ​យា​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ប្រគល់​តួនាទី ដើម្បី​ឱ្យ​ជួយ​ដោះស្រាយបានទេ​ ដោយសារ​​ទូរស័ព្ទ​ចូល​ជា​ច្រើន​លើក តែ​គ្មាន​អ្នក​ទទួល​ ។

បច្ចុប្បន្ន ម៉ូតូចំនួន​៧​គ្រឿង ត្រូវ​បាន​បងប្អូន​​របស់​អ្នកបើកបរ​​បង្ក កំពុង​ដោះស្រាយនៅ​មុខ​មន្ត្រី​នគរ​បាល​ចរាចរណ៍ មាត់​ស្ទឹង​សៀមរាប​៕




Powered by Blogger.