អ្នកស្រាវជ្រាវភ្ញាក់ផ្អើល ពេលបូកចំនួនជណ្តើរ​ប្រាសាទ​អរិយធម៌ Maya នេះ ស្មើគ្នានឹងចំនួនថ្ងៃលើភពផែនដី

ប្រាសាទ El Castillo ដែល​ជាប្រាសាទ​ដ៏ល្បីល្បាញមួយ​ក្នុង​អរិយធម៌ Maya ត្រូវបានសង់​ឡើង​ដោយផ្អែកលើ​តារាសាស្រ្ត​យ៉ាង​ពិសេស។

ប្រាសាទនេះ​មានមុខ ៤ទិស ដោយមុខទិស​នីមួយៗ​មាន​ជណ្តើរឡើងចំនួន ៩១​កាំ សរុប​ទាំង៤មុខ​ទិស មាន​៣៦៤កាំ បុន្តែបូកបន្ថែម ១កាំ​នៅលើកំពូល​ទៀត គឺស្មើនឹង​ ៣៦៥កាំ។ ចំនួននេះ គឺស្មើនឹង ៣៦៥ថ្ងៃ ក្នុងមួយឆ្នាំ​តែម្តង។ មានទីតាំង​ស្ថិត​នៅទីក្រុង Chichen Itza ដែលជា​ទីក្រុង​ដ៏រុងរឿង​បំផុត​របស់ Maya ប្រាសាទនេះត្រូវបាន​សាងសង់​ពីស.វទី៨ ដល់ ១២។

ប្រាសាទដែល​មានកម្ពស់​សរុប ៣០ម៉ែត្រ​ ត្រូវបាន​សង់​ឡើង​ជារាងពីរ៉ាមីត ដើម្បី​ឧទ្ទិសដល់​ព្រះជាម្ចាស់ Kukulkan របស់​ពួក Maya។ បច្ចុប្បន្នប្រាសាទ El Castillo ស្ថិតនៅ​ក្រុង Tinum រដ្ឋ Yucatan ប្រទេស​ម៉ិកស៊ីកូ ដែលជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏សំខាន់៕

Powered by Blogger.