លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ ប្រជុំពង្រឹងការងារសន្តិសុខ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារចាំបាច់ ចំពោះមុខ និងពង្រឹងការសន្តិសុខ ដល់លោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក អធិការ អធិការរង សន្តិសុខ ក្រុង/ស្រុកទាំង៩ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងផែនការងារសេនាធិការ សន្តិសុខ លោកអធិការ អធិការរង សន្តិសុខ ក្រុង/ស្រុកទាំង ៩ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការជម្រុញដល់លោកអធិការ អធិការរង សន្តិសុខ
-បន្តពង្រឹងសមត្ថិភាពការងារ និងជំនាញ សន្តិសុខឱ្យកាន់តែខ្លាំង
-ក្តាប់ និងគ្រប់គ្រងសភាពការសន្តិសុខ និងត្រៀមផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ត្រៀមផែនការការពារ សន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងត្រៀមផែនការ ការពារសន្តិសុខ សុវត្ថិភាពក្នុងការបោះឆ្នោតជាតិខាងមុខ
-ពង្រឹង តួនាទី ភារកិច្ចដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលរបស់ខ្លួនក្នុងការគ្រប់គ្រង ក្តាប់មុខសញ្ញាក្មេងៗទំនើង ដែលបង្ករអសន្តិសុខដល់សង្គម និងមុខសញ្ញាផ្សេងៗ
-បន្តទទួលយកព័ត៍មាន និងបង្កើតទំនាក់ទំនង ទាំងក្នុងនិងក្រៅស្រុក ៕







Powered by Blogger.