ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និង ដកហូតអាវុធបានជាច្រើនដើម ក្នុងករណីបង្ក្រាបគ្រឿងញៀន

ខេត្តរតនគិរី ៖ ជនសង្ស័យ ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដកហូតបានគ្រឿងញៀនមួយចំនួន ព្រមទាំងអាវុធ ៥ដើម បន្ទាប់ពីសមត្ថកិច្ចបានធ្វើការហ៊ុំព័ទ្ធអស់រយៈពេលមួយយប់។

ការបង្រាបទ្រង់ទ្រាយធំនេះ បានធ្វើឡើងនៅវេលាម៉ោង ៨.០០នាទី ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខ្ទមចំការមួយកន្លែង ស្ថិតក្នុងភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ តាមការចង្អុលបង្ហាញណែនាំពីលោកឧត្តមសេនីយ៏ត្រី អ៊ុង សុភាព ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងលោកឧត្តមសេនីយ៏ត្រី វង្ស សាវ៉ាត ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។

ករណីបង្ក្រាបនេះ បានប្រើប្រាស់កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការស្រុកលំផាត់ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសេដា និងកម្លាំងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរៈសេនីយ៏ឯក ក្លុល ថើង អធិការនគរបាលស្រុកលំផាត់។


យោងតាមការឲ្យដឹងពីលោកវរៈសេនីយ៍ឯក ក្លុល ថើង បានឲ្យដឹងថា ជនសង្ស័យជាមេក្លោង ត្រូវបានសមត្ថកិច្ចយើង ធ្វើការតាមស៊ើបអង្កេត ២ឆ្នាំមកហើយ រហូតដល់យប់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៣ កម្លាំងយើងបានប្រើវិធានការជំនាញ ទើបកំណត់បានច្បាស់។ ដោយពេលនោះយប់ក្រែងមិនមានសុវត្ថភាព សមត្ថកិច្ចបានប្រើប្រាស់កម្លាំងចំនួន ២០នាក់ ដើម្បីហ៊ុំព័ទ្ធពេញមួយយប់ លុះព្រឹកឡើងម៉ោង ៨.០០នាទី ថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២៣ ទើបកម្លាំងសមត្ថកិច្ចសម្រុកចូលចាត់ការតែម្ដង។ គ្រានោះបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងនោះមានមេខ្លោងម្នាក់ ជាមុខសញ្ញាជួញដូរចែកចាយ និងប្រើប្រាស់ ដែលកម្លាំងជំនាញយើងតាម ២ឆ្នាំមកហើយ។ លោកវិរៈសេនីយ៍ឯក ក៏បានបញ្ជាក់ថា ក្នុងរណីបង្ក្រាបនេះ សមត្ថកិចបានដកហូតវត្ថុតាង គ្រឿងញៀនចំនួន៤ថង ក្នុងនោះមាន ១ថងធំ ព្រមទាំងដកហូតអាវុធបានចំនួន ៥ដើម ៖ Akបត់១ដើម Akស្វាយ១ដើម គ្រាប់Akចំនួន៣៤គ្រាប់ អាវុធកែឆ្នៃចំនួន៣ដើម ផាវគ្រាប់បែកចំនួន៥២គ្រាប់ គ្រាប់កង់ចំនួន៥៤គ្រាប់ កាំបិតចុងស្រួច ចំនួន៦ដើម និងសម្ភារៈសែបគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការស្រុកលំផាត់ រួមទាំងវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តជាបន្ត៕ ក្នុងករណីបង្ក្រាបគ្រឿងញៀន
ខេត្តរតនគិរី ៖ ជនសង្ស័យ ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដកហូតបានគ្រឿងញៀនមួយចំនួន ព្រមទាំងអាវុធ ៥ដើម បន្ទាប់ពីសមត្ថកិច្ចបានធ្វើការហ៊ុំព័ទ្ធអស់រយៈពេលមួយយប់។

ការបង្រាបទ្រង់ទ្រាយធំនេះ បានធ្វើឡើងនៅវេលាម៉ោង ៨.០០នាទី ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខ្ទមចំការមួយកន្លែង ស្ថិតក្នុងភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ តាមការចង្អុលបង្ហាញណែនាំពីលោកឧត្តមសេនីយ៏ត្រី អ៊ុង សុភាព ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងលោកឧត្តមសេនីយ៏ត្រី វង្ស សាវ៉ាត ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។

ករណីបង្ក្រាបនេះ បានប្រើប្រាស់កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការស្រុកលំផាត់ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសេដា និងកម្លាំងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរៈសេនីយ៏ឯក ក្លុល ថើង អធិការនគរបាលស្រុកលំផាត់។

យោងតាមការឲ្យដឹងពីលោកវរៈសេនីយ៍ឯក ក្លុល ថើង បានឲ្យដឹងថា ជនសង្ស័យជាមេក្លោង ត្រូវបានសមត្ថកិច្ចយើង ធ្វើការតាមស៊ើបអង្កេត ២ឆ្នាំមកហើយ រហូតដល់យប់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៣ កម្លាំងយើងបានប្រើវិធានការជំនាញ ទើបកំណត់បានច្បាស់។ ដោយពេលនោះយប់ក្រែងមិនមានសុវត្ថភាព សមត្ថកិច្ចបានប្រើប្រាស់កម្លាំងចំនួន ២០នាក់ ដើម្បីហ៊ុំព័ទ្ធពេញមួយយប់ លុះព្រឹកឡើងម៉ោង ៨.០០នាទី ថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២៣ ទើបកម្លាំងសមត្ថកិច្ចសម្រុកចូលចាត់ការតែម្ដង។

គ្រានោះបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងនោះមានមេខ្លោងម្នាក់ ជាមុខសញ្ញាជួញដូរចែកចាយ និងប្រើប្រាស់ ដែលកម្លាំងជំនាញយើងតាម ២ឆ្នាំមកហើយ។ លោកវិរៈសេនីយ៍ឯក ក៏បានបញ្ជាក់ថា ក្នុងរណីបង្ក្រាបនេះ សមត្ថកិចបានដកហូតវត្ថុតាង គ្រឿងញៀនចំនួន៤ថង ក្នុងនោះមាន ១ថងធំ ព្រមទាំងដកហូតអាវុធបានចំនួន ៥ដើម ៖ Akបត់១ដើម Akស្វាយ១ដើម គ្រាប់Akចំនួន៣៤គ្រាប់ អាវុធកែឆ្នៃចំនួន៣ដើម ផាវគ្រាប់បែកចំនួន៥២គ្រាប់ គ្រាប់កង់ចំនួន៥៤គ្រាប់ កាំបិតចុងស្រួច ចំនួន៦ដើម និងសម្ភារៈសែបគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការស្រុកលំផាត់ រួមទាំងវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តជាបន្ត៕
Powered by Blogger.