"សមយុទ្ធយោធាពស់វែងមាស" សមយុទ្ធយោធាដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងមានវត្តមាន ប្រទេសកម្ពុជា ជាអ្នកសង្កេតការណ៍
ប្រទេសថៃ និងសហរដ្ឋអាមេរិកបានរួមគ្នាចាប់ផ្តើមសមយុទ្ធយោធាពស់វែងមាស (Cobra Gold) របស់ពួកគេ ដែលជាសមយុទ្ធលើកដំបូងដែលរួមមានទាំងការហ្វឹកហាត់សម្រាប់គ្រោះមហន្តរាយអវកាសផងដែរ។
សមយុទ្ធប្រចាំឆ្នាំប្រព្រឹត្តមួយនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែកុម្ភៈដល់ថ្ងៃទី១០ ខែមីនាដោយប្រមូលផ្តុំបុគ្គលិកយោធាចំនួន ៧.៣៩៤នាក់មកពី ៣០ប្រទេស ដែលរួមមានទាំងកងយោធាចំនួន ៦.០០០នាក់មកពីសហរដ្ឋអាមេរិក។
ខណៈជាផ្នែកមួយនៃការបណ្តុះបណ្តាលនោះ អ្នកចូលរួមទាំងអស់នឹងរៀនសូត្រអំពីរបៀបប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ពីបាតុភូតអវកាស ដែលប៉ះពាល់ដល់ប្រតិបត្តិការយោធា ដូចជាព្យុះព្រះអាទិត្យជាដើមដែលរំខានដល់ការទំនាក់ទំនង និងសញ្ញាផ្កាយរណប។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស។
ឧត្តមនាវីឯក លោក ចន អាគីលីណូ (John Aquilino) មេបញ្ជាការកងបញ្ជាការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានដែលលោកបាននិយាយថា ក្រៅពីការហ្វឹកហ្វឺនស្តីពីការឆ្លើយតបនឹងបាតុភូតអវកាស សមយុទ្ធនេះក៏នឹងរួមបញ្ចូលនូវផ្នែកហ្វឹកហ្វឺននៅលើដីគោក សមុទ្រ អាកាស និងសាយប័រផងដែរ។
សមយុទ្ធ «ពស់វែកមាស» គឺជាសមយុទ្ធយោធាដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានប្រទេសចូលរួមចំនួនប្រាំពីរនៅក្នុងសមយុទ្ធសំខាន់ៗ ដែលរួមមានប្រទេសជប៉ុន សហរដ្ឋអាមេរិក ថៃ សាធារណរដ្ឋកូរ៉េ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី។
ប្រទេសចំនួនបី គឺប្រទេសចិន ឥណ្ឌា និងអូស្ត្រាលី នឹងចូលរួមនៅក្នុងសមយុទ្ធជំនួយមនុស្សធម៌។ ប្រទេសចំនួនដប់នឹងចូលរួមជាអ្នកសង្កេតការណ៍ ដែលរួមមានប្រទេសកម្ពុជា ឡាវ ប្រេស៊ីល ប៉ាគីស្ថាន វៀតណាម អាល្លឺម៉ង់ ស៊ុយអែត ក្រិក គុយវ៉ែត និងស្រីលង្កា៕
Post a Comment