អគារសោតទស្សន៍ថ្មីរបស់ក្រសួងព័ត៌មាន សម្រេចការសាងសង់បាន ៩៩% ហើយ

គម្រោងសាងសង់អគារសោតទស្សន៍ថ្មី កម្ពស់១៤ជាន់ របស់ក្រសួងពត៌មានសម្រេចបាន ៩៩% ហើយ។ នេះបើតាមដំណើរចុះពិនិត្យមើលវឌ្ឍនភាពការងារសាងសង់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​​ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

គម្រោងសាងសង់នេះ នៅសល់តែសាលប្រជុំធំមួយទៀតប៉ុណ្ណោះ គឺនៅជាន់ទី១២។

អគារថ្មីនេះ មានទីតាំងស្ថិតក្នុងបរិវេណក្រសួងព័ត៌មានផ្ទាល់តាមបណ្តោយផ្លូវមុន្នីវង្ស អគារថ្មីនេះ មានកម្ពស់ ១៤ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ។

បន្ថែមពីនេះ អគារថ្មីនេះ រួមមានអគ្គនាយកដ្ឋានទីភ្នាក់ងារសារពត៌មានកម្ពុជា AKP អគ្គនាយកដ្ឋានសារពត៌មាន និងសោត ទស្សន៍ថ្មី បន្ទប់ប្រជុំធំ បន្ទប់ប្រជុំតូចៗ និងការិយាល័យបន្ទប់បំពេញការងារជាង ៣០០បន្ទប់។ 


គម្រោងសាងសង់នេះ បានបើកការដ្ឋាន កាលព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ កំពុងសាងសង់ដោយក្រុមហ៊ុន ឃុនសៀ ឌីវីឡុបមិន​គ្រុប សហការជាមួយក្រុមហ៊ុនចិន BELLETONE ប្រើពេលសរុប ២៤ខែ។


Powered by Blogger.