បែកធ្លាយ ! ទាហានភូមិភាគ៤ លក់ដីសម្រាងទុករបស់រដ្ឋក្នុង១ហិកតា(តម្លៃ៣៣០០ដុល្លា) នឹងជួលតម្លៃក្នុង ១ហិកតា ( តម្លៃ៦០ទៅ៧០ម៉ឺនរៀល )
បើយើងតាមលិខិតទីស្តីការគណ:រដ្ឋមន្ត្រីលេខ៤១៧
សជណ.ដ ប ថ្ងៃចន្ទ៧កើត ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ រាជធានីភ្នំពេញថ្ងៃទី០៦ ខែមិថុនា
ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល បន្ទុកទីស្ដីការគណៈរដ្ឋមន្តី
សូមជម្រាបជូន
-សម្តេចពិជ័យសេនា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
-ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
-ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន
-ឯកឧត្តមអភិបាលនគណៈអភិបាលខេត្តសៀមរាប
-ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ
កម្មវត្ថុ៖
ករណីសំណើសុំកាត់ឆ្វៀលដីទំហំ ៧ ២០៥ហិកតា ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ទំហំ ១
០៨៩ហិកតា និងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ៦១១៦ហិកតា ចេញពីតំបន់ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
ដើម្បីរៀបចំទីតាំងយុទ្ធសាស្ត្រយោធភូមិភាគទី៤ "ទិសកណ្តាលអូរកូនតឹង” និងចុះបញ្ជីដីសម្បទានសង្គមកិច្ច។
យោង
៖ - លិខិតលេខ៧៣១ សណ ប.ស្ថ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ របស់ក្រសួងបរិស្ថាន
ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ
ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនសម្តេច ឯកឧត្តម មេត្តាជ្រាបថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍កាត់ឆ្វៀលដីទំហំ
៧ ២០៥ហិកតា ដែល ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ទំហំ ១០៨៩ហិកតា និង ភូមិសាស្ត្រខេត្តឧត្តរមានជ័យ
៦១១៦ហិកតា ចេញពីតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដើម្បីរៀបចំទីតាំងយុទ្ធសាស្ត្រយោធភូមិភាគទី៤
"ទិស កណ្តាលអូរកូនតឹង” និងចុះបញ្ជីដីសម្បទានសង្គមកិច្ច និងជូនក្រសួងបរិស្ថានដូចខាងក្រោម៖
១-
ត្រូវសហការជាមួយក្រសួងការពារជាតិ និងរដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីសិក្សា និងដោះស្រាយ
បញ្ចប់ផលប៉ះពាល់ដែលកើតមានជាយថាហេតុនៅទីតាំងដែលស្នើសុំសម្រាប់រៀបចំជាទីតាំងយុទ្ធសាស្ត
យោធភូមិភាគទី៤ “ទិសកណ្តាលអូរកូនតឹង” និងដីសម្បទានសង្គមកិច្ចសម្រាប់បែងចែកជូនកងទ័ព និង
គ្រួសារទ័ព។ ក្នុងនោះ ទីតាំងដែលជាន់នឹងដីសហគមន៍តំបន់ការពារធម្មជាតិជប់សោម ត្រូវរក្សាទុកផ្នែក
ដែលមានស្ថានភាពព្រៃល្អប្រសើរទុកជូនសហគមន៍តំបន់ការពារធម្មជាតិជប់សោម ដើម្បីចូលរួមអភិរក្ស”
និងប្រើប្រាស់ដោយនិរន្តរភាព។
២-
ត្រូវសិក្សា និងដាក់បញ្ចូលករណីនេះក្នុងការរៀបចំកំណត់តំបន់ ក្នុងតំបន់ការពារធម្មជាតិ
និង របៀងអភិរក្សជីវៈចម្រុះ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលក្រសួងបរិស្ថាន
បាននិងកំពុងរៀបចំជាបន្តបន្ទាប់។
៣-
សម្រាប់ទីតាំង ដែលគ្រោងនឹងរៀបចំជាទីតាំងយុទ្ធសាស្ត្រយោធភូមិភាគទី៤ "ទិសកណ្ដាល
អូរកូនតឹង” អនុញ្ញាតឱ្យបញ្ជាការដ្ឋានយោធភូមិភាគទី៤ អាចប្រើប្រាស់ និងអាស្រ័យផល តែពុំមានសិទ្ធិ
ក្នុងការចាត់ចែងឡើយ ហើយទីតាំងនេះតម្រូវឱ្យចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ ដែលក្រសួងបរិស្ថានជា
អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ដោយរក្សាទុកនូវទីតាំងព្រៃដែលស្ថិតនៅតាមមាត់អូរធម្មជាតិ
និងទីជម្រាល នានា ដើម្បីថែរក្សាការពារប្រភពទឹក និងការប្រើប្រាស់សម្រាប់កងទ័ព និងប្រជាពលរដ្ឋទូទៅ។
ត្រូវពិភាក្សាឱ្យបានហ្មត់ចត់ដើម្បីកាត់បន្ថយការជាន់ទៅលើដីដែលរដ្ឋបានប្រគល់ជូនគ្រួសារកងទ័ព
និងប្រជាជនរួចហើយ។
សេចក្តីដូចបានជម្រាបជូនខាងលើសូមសម្តេច
ឯកឧត្តមមេត្តាជ្រាបនិងចាត់ចែងអនុវត្ត៕
ជា.រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រីរដ្ឋលេខាធិការ
( ឯកឧត្តម កែន សត្ថា )
បើតាម
(ជំពូកទី៣) គឺខាងភូមិភាគ៤គឺមិនមានសិទ្ធិចាត់ចែងលើដីនោះឡើយតែផ្ទុយទៅវិញខាងទាហានភូមិភាគ៤
មិនត្រឹមតែមិនអនុវត្តតាមសេចក្តីសម្រេចខាងលើនោះទេ បែរហានលក់ដីនៅទីតាំងខាងលើអោយប្រជាពលរដ្ឋ
ក្នុង១ហិកតា(តម្លៃ៣៣០០ដុល្លា)ថែមទៀតផង នឹងជួលដីអោយប្រជាពលរដ្ឋក្នុង១ហិកតាក្នុងតម្លៃ៦០ម៉ឺនរៀល
ទៅ៧០ម៉ឺនរៀលទាំងនេះគួរបញ្ជាក់បានថាកន្ទេធំបន្លំដេក។ចំណែកលោកឯកឧត្តមសេនីយ៍ទោ ហាក់ សេងហួត
បានបញ្ជាក់ប្រាប់សារព័ត៌មានយើងខ្ញុំតាមតេលេក្រាមរបស់លោកថា តំបន់ខាងលើកាត់ឆ្វៀលអោយកងទ័ពនឹង
ដីសម្បទាន សង្គមកិច្ចត្រង់គ្រួសារកងទ័ពលក់ក្នុងតម្លៃយ៉ាងណាគឺគាត់អត់ដឹងទេ ។
អង្គភាពយើងខ្ញុំរិះគន់ក្នុងនៃស្ថាបនាដោយគ្មានចេតនាណាមួយ
ដើម្បីជាន់ពន្លិចឬក៏បង្កាច់បង្ខូចកេរ្តិ៍ ឈ្មោះបុគ្គលណា ឡើយ ហើយអង្គភាពយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីសាមីពាក់ព័ន្ធនឹងរឿងរ៉ាវ
ខាងលើរៀងរាល់ ម៉ោងធ្វើការ។
Post a Comment