បើកបរ​ក្នុង​ស្ថានភាព​ងងុយដេក បណ្តា​លឱ្យ​រ៉េ​ចង្កូត​បុក​ស្ពាន​ធ្លាក់​ចូល​ទឹក​ត្រពាំង សំណាងល្អ​គ្មាន​គ្រោះថ្នាក់​ដល់ អាយុជីវិត

ខេត្ត​សៀម​រា​ប ៖ មាន​ករណីគ្រោះថ្នាក់​ច​រាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង ខណៈម្ចាស់​រថយន្ត​បើកបរ​ក្នុង​ស្ថានភាព​ងងុយដេក បណ្តា​លឱ្យ​រ៉េ​ចង្កូត​បុ.ក​ស្ពាន​ធ្លាក់​ចូល​ទឹក​ត្រពាំង សំណាងល្អ​គ្មាន​គ្រោះថ្នាក់​ដល់ អាយុជីវិត ឬ ប៉ះពាល់​ដល់ អ្នកដំណើរ​ផ្សេង​ឡើយ​។

ហេតុការណ៍​​ខាងលើ​នេះ​​បាន​កើតឡើង​កាលពី​វេលាម៉ោង​៦​យប់​​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ចន្លោះ​បង្គោល​គីឡូ ម៉ែត្រ​លេខ ២៤៦ និង ២៤៧​លើ​ផ្លូវជាតិ​លេខ​៦ ​ស្ថិត​ក្នុង​ភូមិ​ស្ពាន ត្នោត​១ ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្ដសៀមរាប ។

បើ​តាម​លោក​វរសេនីយ៍ឯក តាំង លី​ហេង អធិការ​នគរបាល​ស្រុក​ជីក្រែង បាន​ប្រាប់​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា មាន​រថយន្ត​ម៉ាក​ព្រូស ​ស៊េរី​​ឆ្នាំ​2001 ពាក់​ស្លាក​លេខ​ ភ្នំពេញ 2X- 5443 ប្រភេទ​ទេសចរណ៍គ្រួសារ ពណ៌​សំបក​ឪឡឹក ទិស​ដៅ​ពី​កើតទៅ​លិច មាន​រួម​ដំណើរ​ចំនួន​៥​នាក់​ទាំង​អ្នកបើកបរ មិន​បណ្ដាល​ឱ្យ​មាន​មនុស្ស​រង​របួស​ទេ ។

ក្នុងហេតុការណ៍​ខាងលើ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​រថយន្ត​១គ្រឿង​ធ្ងន់ធ្ងរ​ និ​ង​បាក់​បង្គោល​ស្ពាន​អស់​ចំនួន​៤ បង្កាន់ដៃ​។​ ចំណែក​មូលហេតុ ​បណ្តាលមកពី​អ្នកបើកបរ​ងងុយដេក រ៉េ​​ចង្កូត​ធ្លាក់​ស្ពាន​ចូល​ទឹក​ត្រពាំង​ក្រឡា.ប់​ខ្លួនឯង ។

បច្ចុប្បន្ន រថយន្ត​ក្រឡា.ប់​ដោយ​ខ្លួនឯង ត្រូវ​បាន​កម្លាំង​នគរបាល​អធិការ​នគរបាល​ស្រុក​ជីក្រែង ប្រគល់​ឱ្យ​ម្ចាស់​ស្ទូច​យក​ទៅ​ជួសជុល​វិញ​ ៕

Powered by Blogger.