លោកជំទាវ ហ៊ុន ស៊ីណាត ស្នើឲ្យចាត់វិធានការលើនារីដែលបង្ហោះវីដេអូ «ទទួលទានពោះវៀនកង់» (KS)
ប្រាកដណាស់ ពេលពោលដល់នារីរូបនេះ គឺជឿជាក់ថា បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម គ្រប់គ្នាប្រាកដជាស្គាល់ហើយ ដែលនាងតែងតែដាក់រហ័ស្សនាមរបស់ខ្លួនឯងថា ជា «ចែអំបិលម្ទេសនោះ» ដោយជារឿយៗនាងតែងតែបង្ហោះនូវវីដេអូខ្លីៗស្តីពីការហូបម្ហូបអាហារអាក្រក់ៗ ក៏ដូចជា របស់ប្លែកៗ ដែលមានវីដេអូខ្លី គឺនាងទទួលទានស្បែកជើងជាមួយនឹងអំបិលម្ទេស ពេលខ្លះទៅជាវីដេអូយកគ្រា.ប់បែកចុចអំបិលម្ទេស ទទួលទានថែមទៀតផង។
វីដេអូខ្លះទៀត គឺនារីរូបស្រស់ខាងលើនេះ តែងតែយកមកញ៉ាំជាមួយនឹងអំបិលម្ទេសទាំងគោមៗ ចាន រហូតដល់ថ្នាក់ទទួលបាននៅការចាប់អារម្មណ៍មិនតិចនោះឡើយពីសំណាក់អ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមជាហូរហែយ៉ាងភ្លូកទឹកភ្លូកដីរឿងហូបរបស់អាក្រក់ៗនេះ។
ហើយវីដេអូថ្មីចុងក្រោយ ដែលផ្ទុះប្រតិកម្មពីលោកជំទាវ ហ៊ុន ស៊ីណាត និងមហាជននោះ គឺជាវីដេអូដែលនាងស៊ីពោះវៀនកង់ ដែលបានធ្វើឱ្យមហាជននាំគ្នានឹកស្មានមិនដល់ និងផ្ទុះការភ្ញាក់ផ្អើលស្រឡាំងកាំងនិយាយមិនចេញ។ សម្រាប់វីដេអូមុនៗ ដែលផ្ទុះការរិះគន់ជាហូរហែដែរនោះ គឺមិនត្រឹមតែមហាជនខ្មែរនៅក្នុងប្រទេសកម្ពុជាទាំងមូលនោះទេ ដែលមានការភ្ញាក់ផ្អើលនោះ សូម្បីតែបណ្ដាប្រទេសផ្សេងៗ ជាពិសេសសាព័ត៌មាននៅក្នុងប្រទេសថៃជាច្រើនតែម្ដង នោះគឺវីដេអូនាងហូបស្បែកជើងនឹងអំបិលម្ទេស។ ដែលវីដេអូ និងរូបភាពរបស់នារីរូបស្រស់ខាងលើនេះ ស៊ីស្បែកជើងនោះ ត្រូវបានយកទៅចុះផ្សាយនៅបរទេស ព្រោះតែការហួសចិត្ត។
វីដេអូនាងទទួលទានស្បែកជើងនេះ មិនតែប៉ុណ្ណោះថែមទាំងបាននិយាយមើលងា.យសើចចំអកមកកាន់ប្រជាជនខ្មែរមួយប្រទេសផងដែរ ព្រោះវីដេអូមួយនេះ វាបានធ្វើអោយមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសប្រជាជាតិខ្មែរ។ ក្រោយពីឃើញមានការរិះគន់ខ្លាំងពេក នារីដែលស៊ីស្បែកជើងរូបនេះ ក៏បានចេញវីដេអូមកធ្វើការសុំទោសជាលើកទី២ ហើយព្រមទទួលស្គាល់កំហុសគ្រប់យ៉ាង។
សម្រាប់ប្រតិកម្មរបស់លោកជំទាវ ហ៊ុន ស៊ីណាតវិញ គឺលោកកជំទាវ បានបង្ហោះសារដែលខ្លឹមសារបានដាក់ទៅចំៗយ៉ាងដូច្នេះថា «សូមឲ្យច្បាប់ចាត់ការ នាងបំពុលសង្គមនេះទៅ វាបំពុលរឿងដដែលៗ កុំអាងអីអាងវប្បធម៌ម្រាមដៃដប់សែនជ័យបារមីសូមទោសរួចខ្លួនឲ្យសោះ ដាក់ទោសវាម្ដងទើបវារាង ។ ម្យ៉ាងទៀត នាងមួយនេះ វាមានចេតនាបំផ្លាញមុខមាត់ប្រទេសជាតិយើង ឲ្យប្រទេសជិតខាងមើលងា.យថាខ្មែរស៊ីបែបៗនេះ។ តើនាងម្នាក់នេះនៅខេត្តណា0x017d7» ។
ក្រោយពីបានឃើញលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត មានប្រសាស៍ដូច្នេះភ្លាម ក៏មានពុកម៉ែបងប្អូនជាច្រើននាំគ្នាចូលទៅបញ្ចេញមតិយោបល់គាំទ្រប្រសាសន៍លោកជំទាវ ហ៊ុន ស៊ីណាត ដោយបងប្អូនយើងពោលថា «បំផ្លាញមុខមាត់ប្រទេសកម្ពុជាយើងណាស់ ធ្វើរបៀបនេះបរទេសខ្លះគេមើលមកស្រុកខ្មែរ គេថាប្រជាពលរដ្ឋក្រីក្រគ្មានអីស៊ីទេ។ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន យកមុខមាត់ប្រទេសកម្ពុជាឲ្យគេពេបជ្រាយ។ ខ្ញុំសូមគាំទ្រការលើកឡើងរបស់ជំទាវមីង»។
អ្នកខ្លះទៀតក៏បានចូលរួមមតិថា «លើកដៃសំពះសុំទោស ដូចជាវាងា.យស្រួលម្ល៉េះ ហើយចាប់ទាំងក្រុមទៅ មិនបានជួយសង្គមអីផង សូមកុំបំពុលសង្គមថែមទៀតអីណា» និងមានអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះក៏ពោលថា «នាងខ្ញុំគាំទ្រ100% កុំឱ្យវាបានចិត្តសុំទោសរួចខ្លួន និងសង្ឃឹមថា ច្បាប់នឹងចាត់វិធានការទៅលើបុគ្គលនេះ ព្រោះមិនមែនលើកទី១ទេ»។
បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនទៀត បានលើកឡើងថា «ខ្ញុំសុំគាំទ្រអ្នកមីង ជារឿងមួយដែលជាគំរូដល់ក្មេងៗជំនាន់ក្រោយ បើនៅតែមានមនុស្សដូចគាត់ហ្នឹង» «អ្នកខ្លះទៀតក៏បានលើកឡើងថា «ខ្ញុំមិនដឹងគួរនិយាយថាម៉េចដែរ សម្រាប់គាត់ធ្វើអីអោយខុសគេវាម្យ៉ាង (វីដេអូប្លែកដែលមហាជនអាចទទួលយកបានវាល្អ) តែរឿងដែលរឹតតែខុសត្រង់ថា ដឹងថាធ្វើទៅហើយវាខុសនៅតែបំពាន។ ដូចជាវីដេអូ ស៊ីពោះវៀនកង់ម៉ូតូ ជាដើម។ល។»៕
Post a Comment