សម្រេចឃុំខ្លួនលោក គ្រូបង្រៀនម្នាក់ ដែលបង្រៀននៅវិទ្យាល័យមួយ ក្នុងស្រុកកំពង់ត្រឡាច
ខេត្តកំពង់ឆ្នាំង .សាលាដំបូងខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២៣ បានសម្រេចឃុំខ្លួនលោក គ្រូបង្រៀនម្នាក់ ដែលបង្រៀននៅវិទ្យាល័យមួយ ក្នុងស្រុកកំពង់ត្រឡាច ដោយចោទពីបទរំលោ.ភសេ.ពសន្ថ.វៈ និងផលិតចែកចាយរូបភាព អា.សអាភា.ស និងប្រើហិ.ង្សា លើកុមារី រងគ្រោះជាសិស្សសាលា ។
តាមប្រភពពីមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំងដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា គ្រូបង្រៀនជាជនសង្ស័យរូបនោះមានឈ្មោះ ង៉ែត សុខេង អាយុ៤១ឆ្នាំ មុខរបរជានាយករងសាលាវិទ្យាល័យមួយក្នុងស្រុកកំពង់ត្រឡាច ផ្នែកវិន័យនិងបរិស្ថាន ។
តាមប្រភពដដែលបានបន្តថា ក្នុងរយៈការកន្លងមក គ្រូបង្រៀនរូបនោះបានល្បួងកុមារីអាយុ ១៥ ឆ្នាំ ជាជនរងគ្រោះថាទៅរៀនបើកបររថយន្ត ។ ប៉ុន្តែបានឆ្លៀតឱកាសដាក់ថ្នាំក្នុងទឹក ធ្វើអោយនាងសន្ល.ប់បាត់ស្មារតី ហើយក៏ចា.ប់រំលោ.ភរហូតបានសម្រេច ព្រមទាំងបានថតរូបភាពអាភា.សទុក សម្រាប់គំរា.មទៅថ្ងៃក្រោយ ។
តាមប្រភពដដែលបានបន្តថា ក្រោយមក គ្រូបង្រៀនរូបនោះ បានយករូបភាពចែកចាយ អា.សអាភា.សឲ្យគេមើល ហើយត្រូវបានគេនិយាយតៗគ្នា ទើបបែករឿងដល់ក្រុមគ្រួសារនិងបានដាក់ពាក្យបណ្ដឹងគ្រូបង្រៀនម្នាក់នោះតែម្តង ។
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញក៏បានទៅឃាត់ខ្លួនគ្រូបង្រៀនជាជនសង្ស័យរូបនោះតាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការតាមពាក្យបណ្ដឹងរបស់អាណាព្យាបាលកុមារីរងគ្រោះ ។ ទោះយ៉ាងណា នៅចំពោះមុខសមត្ថកិច្ចគ្រូបង្រៀនរូបនោះមិនបានឆ្លើយនោះទេ ។ ប៉ុន្តែពេលតុលាការបានឆ្លើយសារភាពថាខ្លួនពិតជាបាន ប្រព្រឹត្ត ដូចការចោទប្រកាន់ពិតមែន ហើយត្រូវបានតុលាការសម្រេចឃុំខ្លួននៅរសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ តាមនីតិវិធីច្បាប់ ៕
Post a Comment