ក្រសួងព័ត៌មាន សម្រេច លុបលិខិតលេខ១៦៥៧.ម.ប.ក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍នៃក្រសួងព័ត៌មាន អនុញ្ញាតឱ្យមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)

ភ្នំពេញ - ក្រសួងព័ត៌មាន សម្រេច លុបលិខិតលេខ១៦៥៧.ម.ប.ក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់អគ្នាយកដ្ឋានព័ត៌មាន និង សោតទស្សន៍ នៃក្រសួងព័ត៌មាន អនុញ្ញាត ឱ្យ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នៅថ្ងៃច័ន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ រាជធានីភ្នំពេញ, ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។


ដោយអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយ មិនព្រម ធ្វើការ  កែសម្រួល តាមបទប្បញត្តិច្បាប់ស្ដីពីរបប សារព័ត៌មាន។

ប្រការ១. លុប លិខិតលេខ១៦៥៧.ម.ប.ក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់ អគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍ នៃ ក្រសួងព័ត៌មាន អនុញ្ញាត ឱ្យមជ្ឈមណ្ឌលកម្ពុជា ដើម្ បីប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ (CCIM) អាសយដ្ឋានទីស្នាក់ការនៅផ្ទះលេខ១៤ ផ្លូវលេខ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអង្គភាពសារព័ត៌មាន នេះបានរំលោភ យ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញត្តិច្បាប់ស្ដីពីរបប សារព័ត៌មាន។ 

ប្រការ២. ប្រកាស និងលិខិតទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះ ត្រូវទុកជានិរាករណ៍។

បការ៣ . ប្រកាសនេះត្រូវអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕



Powered by Blogger.