ឯកឧត្ដម ទូច វណ្ណៈ ផ្ញើសារលិខិតជូនពរ លោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកាសខួបកំណើតគម្រប់ ៦៧ ឈានចូល ៦៨ឆ្នាំ

ភ្នំពេញ៖ ក្នុងឱកាសដ៏នក្ខត្តឫក្ស មង្គលសួស្តី គោរពជូនពរលោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៧ ឈានចូល ៦៨ឆ្នាំ  នានៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣  ឯកឧត្ដម ទូច វណ្ណៈ ប្រធាន សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ IPA និងសហការី បុគ្គលិក សាមាជិក សាមាជិការ ទាំងអស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សូមលោកជំទាវ និងសម្តេចក្រឡាហោម ស ខេង ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្ដម ទូច វណ្ណៈ ប្រធាន សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ IPA និងសហការី បុគ្គលិក សាមាជិក សាមាជិការ ទាំងអស់ សូមសម្ដែងនូវការគោរពដឹងគុណ យ៉ាងជ្រាល ជូន ចំពោះ លោកជំទាវ និងសម្តេចក្រឡាហោម ស ខេង ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី  ដែលបានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញ ក្នុងការការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់កិត្យានុភាពកងទ័ពជើងគោករបស់កម្ពុជា ឲ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សូមលោកជំទាវ និងសម្តេចក្រឡាហោម ស ខេង ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិមាតុភូមិដ៏បវរនៃយើង និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



Powered by Blogger.