ជោគជតារាសី សម្រាប់ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

ជោគជតារាសី សម្រាប់ថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដែលមានដូចតទៅ៖  

ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះ ឡើងខ្ពស់។ លោកអ្នក នឹងទទួលបានលាភសក្ការធំ ហួសពីការរំពឹងទុកពីការងារ ក៏ដូចជាមុខរបរ។ ថ្ងៃនេះប្រសិនបើលោកអ្នកចង់ពឹងពាក់កិច្ចអ្វីមួយទៅអ្នកដទៃ ក៏បានសម្រេច សមជាទីប្រាថ្នា។ ចំពោះរង្វង់គ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែម ល្អូកល្អិន ដូចទឹកអង្គបំពង់ខ្ចី។

ឆ្នាំឆ្លូវ៖ (ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះ ធ្លាក់ចុះ។ លោកអ្នកនឹងមានអ្នកតាមមកផ្ចាញ់ផ្ចាល ប៉ងប្រព្រឹត្តិអំពើអាក្រក់ណាមួយ ដូច្នេះត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា ចូលផ្ទះឱ្យបានមុនថ្ងៃលិច ហាមដើរហើរ ផឹកស៊ី ប្រយ័តុ្នសប្បាយក្លាយជាទុក្ខប៉ុនភ្នំ។ បើនៅក្នុងរង្វង់គ្រួសារ និងស្នេហា មានតែរឿងចម្រូងចម្រាស់ អាចបង្កជាជម្លោះប្រេះស្រាំ ទៀតផង។

ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត។ អស់លោកអ្នក នឹងមានអារម្មណ៍ធូរស្បើយពីភាពតានតឹងមួយចំណែកធំ ដោយសារតែមានអ្នកមានបុណ្យ មានអំណាច តាមជួយឃុំគ្រង។ ថ្ងៃនេះលោកអ្នកគិតអ្វី ធ្វើអ្វីក៏សម្រេច ទៅតាមបំណងប៉ងប្រាថ្នា ។ នៅក្នុងរង្វង់គ្រួសារ និងស្នេហា មានភាពផ្អែម ត្រជាក់ត្រជុំ ដូចទឹកអម្រឹត។

ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសី មធ្យម។ លោកអ្នកអាចប្រកបកិច្ចការ បានរលូនដូចសព្វមួយដង គ្រាន់តែពុំសូវកាក់កប។ ត្រូវតមពាក្យសម្ដី កុំតវ៉ាច្រើននាំអន្តរាយខ្លួន។ ចំណែកស្នេហាមានភាពល្អូកល្អិនដូចសព្វមួយដង។

ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះ ឡើងខ្ពស់។ លោកអ្នកជួបសំណាងធំក្នុងឆាកជីវិត ដូចជាមានគេជូនការដូធំ ឱកាសការងារធំ តំណែងធំ ជាដើម។ បើជាអ្នករកស៊ី នឹងមានអតិថិជនគាំទ្រច្រើន លុយកាក់ហូរចូលដូចទឹក។ ចំពោះរង្វង់គ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ត្រជាក់ត្រជុំ ដូចទឹកអង្គបំពង់ខ្ចី។

ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ឡើងខ្ពស់ត្រដែត។ លោកអ្នក នឹងបានជួបមនុស្សចិត្តធម៌ ចិត្តបុណ្យ តាមជួយកអាសារអ្នក មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ មិនតែប៉ុណ្ណោះ បើអ្នកធ្វើការជាបុគ្គលិក មន្ត្រីរាជការ ក៏អាចនឹងមានឱកាសបានឡើងតំណែងថ្មី ប្រាក់បៀវត្សថ្មី សមជាទីប្រាថ្នា។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ស្អិតល្មួត ដូចស្រមោចនិងស្ករ។

ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ធ្លាក់ចុះ។ លោកអ្នកនឹងមានគ្រោះ ដោយបង់ទ្រព្យសម្បត្តិដែលខំសន្សំទុក ដូច្នេះប្រសិនបើមាននរណាបបួលបណ្ដាក់ទុក ឬបបួលទិញអចលនទ្រព្យនោះ ត្រូវផ្អាកសិន ហើយប្រយ័ត្នសុខភាបជាចំបង។ បើជារឿងគ្រួសារ និងស្នេហា មានភាពរកាំរកូស ឈានទៅរកឈ្លោះប្រកែកគ្នា ឬអាចនឹងប្រេះស្រាំទៀតផង។

ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី មធ្យម។ លោកអ្នកអាចបំពេញការងារ ជំនួញជួញដូរទៅបានដោយរលូន ដូចសព្វមួយដង។ ជីវិតគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម យល់ចិត្តគ្នាទៅវិញទៅមក។

ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសី ធ្លាក់ចុះ។ លោកអ្នកនឹងមានអារម្មណ៍ខកចិត្ត សោកសៅ នៅក្នុងកិច្ចការប្រចាំថ្ងៃ ព្រមទាំងរឿងគ្រួសារ និងស្នេហាផងដែរ ។ ត្រូវប្រុងប្រយ័ត្នទៅលើទ្រព្យសម្បត្តិ ក្រែងត្រូវបាត់បង់ដោយយថាហេតុណាមួយ។ ព្យាយាមធ្វើចិត្តឱ្យសប្បាយ ត្រូវគិតពីបញ្ហាសុខភាព។ ចំពោះរឿងគ្រួសារ និងស្នេហា មិនមានបញ្ហារកាំរកូសណាមួយឡើយ។

ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី ខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានឱកាសការងារថ្មី សមប្រកបតាមចិត្តប្រាថ្នារបស់អ្នក ដែលប៉ងមកជាយូរ។ លាភសក្ការច្រើន នឹងមកក្បែរខ្លួនអ្នកជាហូរហែ គិតអ្វីក៏ចេញ ធ្វើអ្វីក៏បានសម្រេច។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ល្អូកល្អិន ដូចទឹកអប់បំពង់ខ្ចី។

ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសី មធ្យម។ រាល់កិច្ចការងារទាំងឡាយ នឹងទទួលបានលទ្ធផលល្អ ទៅតាមកិច្ចប្រឹងប្រែងរបស់អ្នក ។ រាល់ដំណើរទីជិតទីឆ្ងាយ នឹងប្រកបតែសុវត្ថិភាព សុខសប្បាយទាំងទៅ ទាំងមក។ ចំពោះរឿងគ្រួសារ និងស្នេហា មិនមានបញ្ហារកាំរកូសណាមួយឡើយ។

ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ ខ្ពស់ត្រឡែត។ លោកអ្នកនឹងទទួលបានឱកាសការងារថ្មី ដែលជាការងារក្នុងក្ដីប្រាថ្នា មិនតែប៉ុណ្ណោះ លោកអ្នកនឹងមានឱកាសបានចាប់ដៃវិយោគទុនជាមនុស្សជិតស្និទ្ធ ហើយកិច្ចនេះ នឹងជាស្ពានដ៏ល្អដើម្បីកសាងអនាគតដ៏ភ្លឺស្វាង។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ត្រជាក់ត្រជុំ ដូចទឹកអង្គបំពង់ខ្ចី៕

Powered by Blogger.