បើកឆាកខែចែត្រ ភ្លៀងមួយមេ ប៉ើងរោងការនៅសំឡូត

ហាជនអ្នកប្រើប្រាស់បណ្តាញសង្គម បានផ្ទុះការភ្ញាក់ផ្អើល និង សម្តែងក្តីសោកស្តាយ ជុំវិញករណី ប៉ើងរោងការ

ស្ថិតនៅភូមិ តាសាញត្បូង (អន្សោមត្នោត ) ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសារភ្លៀងមួយមេធំ។
ទិដ្ឋភាពរោងការប៉ើងដួលនេះ ត្រូវបានបង្ហោះឡើងដោយគណនីមួយដែលមានឈ្មោះ Hang Chakra
ភ្ជាប់ជាមួយសារថា ៖ «មួយមេដើមឆ្នាំ ប៉ើងរោងការ ស្ថិតនៅភូមិ តាសាញត្បូង (អន្សោមត្នោត )

សំឡូត ២៨/០៣/២០២៣»។

សូមបញ្ជាក់ផងដែរ នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ នេះ ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងពី

ស្ថានភាព អាកាសធាតុ នៅកម្ពុជាឱ្យបានដឹងថា តំបន់ទាំង ៣ អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅ

មធ្យម លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ដល់ដើមខែ៕





Powered by Blogger.