លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងាររបស់ ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ឆ្នាំ២០២៣
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដា្ឋននគរបាលខេត្តបន្ទាយមានជ័យ និងផ្សព្វផ្សាយទិសដៅការងាររបស់ ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ឆ្នាំ២០២៣ ដល់កម្លាំងនគរបាលទូទាំងខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកអធិការនគរបាលគ្រប់បណ្តាស្រុក/ក្រុង លោកមេបញ្ជាការវរ:នគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍រដ្ឋបាលទាំង៦៧ឃុំ-សង្កាត់។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ផែនសេនាធិការ បានឡើងអានរបាយការណ៍ រាយការណ៍អំពីសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២កន្លងមក របស់ស្នងការដា្ឋននគរបាលខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនោះ ក៏មានការចាត់តាំង លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ចំនួន០៦ ឡើងធ្វើបទបង្ហាញ រាយការណ៍អំពីលទ្ធផលការងារសម្រេចបាន, លើកអំពីបញ្ហាប្រឈម និងសំណូមពរផងផ្សេងៗផងដែរ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងបូកសរុបលទ្ធផលការងារដែលគ្រប់ផ្នែកពាក់ពន្ធ័ សម្រេចបាន និង បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងសម្រេចបានលទ្ធផលជាទីមោទន:។
ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជម្រុញដល់កម្លាំងនគរបាលទាំងអស់ត្រូវគោរពវិន័យ, ត្រូវត្រៀមកម្លាំងប្រចាំការ យាម ល្បាត២៤ម៉ោង ត្រៀម បង្កា បង្ក្រាប បទល្មើសគ្រប់ប្រភេទ, គ្រោះអគ្គីភ័យ និងគ្រោះធម្មជាតិផ្សេងៗ។ -កម្លាំងទាំងអស់ត្រូវពង្រឹងសមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវៈ បច្ចេកវិទ្យា។ -ថ្នាក់ដឹកនាំគ្រប់អង្គភាពត្រូវពង្រឹងការកសាងនិងការដាំដុះ។ -បន្តការផ្តល់សេវាសាធាណះនិង ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋឲ្យបានល្អ -បន្តអនុវត្តន៍និងផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីធានាឲ្យបាន សន្តិសុខ សុវត្ថិភាពសង្គមប្រកបដោយប្រសិទ្ធភាព៕
Post a Comment