ជោគជតារាសី សម្រាប់ថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣
ជោគជតារាសី សម្រាប់ថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ដែលមានដូចតទៅ ៖
ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះមធ្យម។ អ្នកអាចនឹងជួបបញ្ហារាំងស្ទះបន្តិចបន្តួចនៅក្នុងជីវិតដោយមិនបានត្រៀមទុកជាមុន។ ប៉ុន្តែបើសិនជាអ្នកមានសេចក្តីអត់ធ្មត់អ្វីៗនឹងរលូនទៅមុខ។ ចំពោះសេ្នហាវិញអាចនឹងខឹងគ្នាតិចតួច។
ឆ្នាំឆ្លូវ៖ (ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះឡើងខ្ពស់ត្រដែត។ ចំពោះការងារវិញអ្នកនឹងទទួលបានការកោតសរសើរពីចៅហ្វាយនាយ និងមិត្តរួមការងារពោរពេញដោយការគោរពស្រឡាញ់ រីឯស្នេហាមានតែការយល់ចិត្តពីដៃគូ។
ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសីធ្លាក់ចុះ។ សូមប្រុងប្រយ័ត្ននៅរឿងមិនល្អកន្លងទៅដោយផ្តោតលើរឿងបច្ចុប្បន្នវិញ។ បើសិនជាមានកិច្ចការណាពន្យារពេលបានគូរពន្យារពេលសិន។ រីឯស្នេហាវិញអ្នកនឹងឈ្លោះប្រកែកជាមួយដៃគូ ដូច្នេះអ្នកគួរទប់កំហឹងឱ្យខ្លាំងដើម្បីជៀសវាងបញ្ហាមិនល្អកើតឡើង ។
ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសីល្អបង្គួរ។ ជីវិតនៅក្នុងគ្រួសាររបស់អ្នកមានតែសុភមង្គលនិងការយល់ចិត្តយល់ថ្លើម។ ប៉ុន្តែបើមានមិត្តភក្តិណាមកពឹងពាក់សូមពិចារណាសិនកុំឱ្យមានបញ្ហាទៅថ្ងៃក្រោយ។
រោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះធ្លាក់ចុះ។ អ្នកនឹងអាចជួបវិបត្តិស្នេហា ការខូចចិត្ត ពីដៃគូក្នុងថ្ងៃនេះ។ ចំណែកនៅកន្លែងការងារវិញសូមប្រុងប្រយ័ត្នពាក្យសម្តីបន្តិចព្រោះអាចមានបញ្ហាល្អក់កករជាមួយមិត្តរួមការងារ។
ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ថ្ងៃនេះ ឡើងខ្ពស់ត្រដែត ។ រាល់ការងារដែលធ្លាប់តែមានបញ្ហាថ្ងៃនេះនឹងអាចដោះស្រាយបានយ៉ាងល្អទទួលបានការសាទរពីអ្នកដទៃប្រាកដណាស់។ ងាកទៅកាន់ស្នេហាវិញក៏ទទួលបាកការស្រឡាញ់ពីដៃគូបន្ថែមទៀត។
ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ធ្លាក់ចុះ។ រាល់កិច្ចការងារអ្នកនឹងជួបបញ្ហាជៀសមិនផុត។ ចំណែកសុខភាពវិញ ក៏ប្រឈមនឹងជំងឺបន្តិចបន្តួច។ ក្នុងទំនាក់ទំនងស្នេហាអ្នកអាចនឹងមានការយល់ច្រឡំពីដៃគូ សូមបន្ថែមការយល់ចិត្តដើម្បីឱ្យដៃគូកាន់តែជឿជាក់។
ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសីមធ្យម។ ថ្ងៃនេះអ្នកនឹងមានបញ្ហាសុខភាពបន្តិចបន្តួច។ “គិតមុនគូរ” គឺជាពាក្យដែលអ្នកត្រូវទន្ទេញនៅក្នុងចិត្ត កុំសម្រេចចិត្តភ្លាមៗ។ ចំណែកការងារវិញ អ្នកបែរជាមានលាភសក្ការៈពីថ្នាក់ដឹកនាំ។
ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសីមធ្យម។ សូមពិនិត្យឱ្យបានម៉ត់ចត់មុននឹងសម្រេចធ្វើអ្វីមួយជាពិសេសទៅលើគម្រោងធំៗ។ រីឯបញ្ហាស្នេហាមិនមានបញ្ហាល្អក់កករឡើយ។
ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសីធ្លាក់ចុះ។ សូមប្រុងប្រយ័ត្នឱ្យមែនទែនចំពោះអ្នកបបួលអ្នកបណ្តក់ទុនព្រោះអាចមានហានិភ័យ។ ថ្ងៃនេះអ្នកអាចនឹងមានអារម្មណ៍មួរម៉ៅ ឆាប់ឆេវឆាវបន្តិច។
ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំច ថ្ងៃនេះរាសីល្អបង្គួរ។ រាល់កិច្ចការដែលចៅហ្វាយនាយដាក់ឱ្យអ្នកនឹងអាចសម្រេចបានដោយជោគជ័យ។ នៅក្នុងជីវិតគ្រួសារ និងស្នេហា មិនមានឧបសគ្គឡើយ។
ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះល្អបង្គួរ។ ជីវិតស្នេហាធ្លាប់តែជួបបញ្ហាមិនសមបំណង អ្នកនឹងជួបអ្នកពិតប្រាកដ។ ចំណែកអ្នកមិនទាន់ជួបគូព្រេង ថ្ងៃនេះអ្នកនឹងជួបមនុស្សដែលអ្នកស្រឡាញ់។ រីឯកិច្ចការរកស៊ីវិញមិនមានបញ្ហាចោទឡើយ ប៉ុន្តែត្រូវគិតពីសុខភាពខ្លួនឯង៕
Post a Comment