អនិច្ចា​! ជាង​ផ្សា​ដែក​ម្នាក់​ជួប​គ្រោះ​អកុសល ខណៈ​ពេល​លើក​ដែក​ប៉ះ​ខ្សែភ្លើង ហើយ​ធ្លាក់​ពីលើ​ដំបូល

ខេត្តបាត់ដំបង ៖ ជាង​ផ្សា​ដែក​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់ ហើយ​ធ្លាក់​ពីលើ​ដំបូល បណ្ដាល​ឲ្យ​ស្លា​.​ប់​ភ្លាម​ៗ​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​កូនភ្នំ​ខាងជើង ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ខណៈ​ពេល​ជន​រង​គ្រោះ​លើក​ដែក​ទៅ​ប៉ះ​ចំ​ខ្សែ​ចរន្តអគ្គិសនី​នៅ​ក្បែរ​ដំបូលផ្ទះ​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ សាង ស៊ី​ណា ភេទ​ប្រុស អាយុ​៣៩​ឆ្នា មាន​មុខរបរ​ជាងដែក រស់នៅ​ភូមិ ឃុំ​កើតហេតុ​។ ជន​រង​គ្រោះ ត្រូវ​ចរន្តអគ្គិសនី​ឆក់​ធ្លាក់​ពីលើ​ដំបូល ខណៈ​ពេល​កំពុង​បំពេញការងារ ហើយ​បាន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

បើ​តាម​សាក្សី​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​បាន​ឡើង​ផ្សា​ដែក​នៅ​លើដំបូល​ជាមួយ​ជាង​ៗ​ដទៃ​ទៀត ប៉ុន្តែ​ពេល​នោះ​គាត់​ហាក់​មានការ​ធ្វេសប្រហែស​បន្តិច ពេល​លើក​ដែក​ឡើង​លើដំបូល​ក៏​ប៉ះ​ចំ​ខ្សែបណ្ដាញ​អគ្គិសនី​ដែល​នៅ​ក្បែរ​ដំបូល​នោះ ទើប​ឆ្លង​ចរន្ត​ឆក់​ដល់​គាត់​ពេញទំហឹង បណ្ដាល​ឲ្យ​ធ្លាក់​ស្លា​.​ប់​ភ្លាម​ៗ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ដើម្បី​ពិនិត្យ​ស្ថាន​ភាព​ជាក់ស្ដែង​។ ហើយ​សមត្ថកិច្ច​បាន​និយាយ​ថា ករណី​ខាងលើ​នេះ បាន​កើតឡើង​ដោយសារ​ការ​ធ្វេសប្រហែស​។ ការ​សាងសង់​សំណង់​នោះ ហាក់​កៀក​ទៅ​នឹង​ខ្សែបណ្ដាញ​អគ្គិសនី​ដែល​មាន​តុង​ស្យុ​ង​ខ្ពស់ ហើយ​នៅ​ពេល​គាត់​លើក​ដែក​ឡើង​លើ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ប៉ះ​ចំ​ខ្សែភ្លើង​ឆ្លង​ចរន្ត​ឆក់​ពេញទំហឹង​តែ​ម្ដង​៕





Powered by Blogger.