មុននេះបន្តិច! ឆេះទុយោបូមខ្សាច់យ៉ាងសន្ធោសន្ធៅ ផ្អើលជ្រោយចង្វា
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី៣០ មីនា ឆ្នាំ០២៣នេះ មានករណីគ្រោះអគ្គិភ័យបានឆាបឆេះទុយោបូមខ្សាច់ នៅចំណុចក្នុងដីឡូតិ៍មួយកន្លែង ស្ថិតនៅខាងជើងផ្លូវជាតិលេខ៦អា ក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ហេតុការណ៍អគ្គិភ័យឆាបឆេះទុយោបូមខ្សាច់ខាងលើនេះ គេសង្កេតឃើញផ្សែងហុយខ្មួលខ្មាញ់ទៅលើអាកាស គឺឆេះយ៉ាងសន្ធោសន្ធៅតែម្តង ។ ដោយឡែកចំពោះមូលហេតុ គេមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែគេដាក់ការសង្ស័យថា អាចមានអ្នកលួចដុត ឬមានជនខិលខូចបោះកន្ទុយបារីលើទុយោនោះ ទើបក្លាយជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះ ពីព្រោះទុយោដែលត្រូវអគ្គិភ័យឆាបឆេះនោះគឺសម្រាប់ដាក់បូមខ្សាច់នៅទំនាបបឹងខាងជើងផ្លូវ ។
ក្នុងហេតុការណ៍ខាងលើនេះដែរ ក៏មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចុះទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដែរ ប៉ុន្តែមិនអាចទប់ស្កាត់បាននោះទេ ព្រោះទុយោនោះមានចំនួនច្រើនដែលគេដាក់រណូករណែលនៅលើវាលខ្សាច់នោះ ទើបធ្វើឱ្យរថយន្តពន្លត់អគ្គិភ័យមិនអាចចូលទៅបា.ញ់ពន្លត់បាន ។
Post a Comment