ភឿថៃសន្យាឡើងប្រាក់ខែជាង៧រយដុល្លារ បើខ្លួនជាប់ឆ្នោតអាណត្តិថ្មី
ប្រទេសថៃ៖ ថ្មីៗនេះ គណបក្សភឿថៃប្រកាសគោលជំហរជាផ្លូវការថានឹងដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិតចា.ប់ពី២,៥ម៉ឺនបាតឡើងទៅ ឬស្មើនឹង៧១៦ដុល្លារអាមេរិក។ នេះជាផ្នែក១នៃយុទ្ធនាការអន្ទងចិត្តរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅប្រទេសថៃ, ខណៈដែលនៅបាំ.ងតែ២ខែទៀតប៉ុណ្ណោះនឹងឈានដល់ថ្ងៃបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ ដែលគ្រោងរៀបចំនៅក្នុងខែឧសភា។
លោកស្រីផែ ថងថាន កូនស្រីពៅរបស់លោកថាក់ស៊ីន
សូមរម្លឹកថាគណបក្សភឿថៃបានដាក់ចេញកម្មវិធីនយោបាយរបស់ខ្លួនតាំងពីខែធ្នូ ឆ្នាំ២០២២ ដើម្បីដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃសម្រាប់កម្មករ-និយោជិតយ៉ាងហោចណាស់ឱ្យបាន៦រយបាតក្នុងមួយថ្ងៃ ឬស្មើនឹងជាង១៧ដុល្លារអាមេរិក។ ចំណែកអ្នកដែលមានសញ្ញាប័ត្រកម្រិតបរិញ្ញាបត្រអាចទទួលបានប្រាក់ខែយ៉ាងតិចណាស់ក៏២,៥ម៉ឺនបាតផងដែរ (៧១៦ដុល្លារអាមេរិក)។
ការសន្យានេះត្រូវលោកប្រាយុទ្ធចាន់អូចា ដែលជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្ស «រួមថៃសាងជាតិ» និយាយរិះគន់។ លោកថ្លែងថា «ការនិយាយងាយស្រួលជាងធ្វើ (easier said than done)»។ លោកបាននិយាយបំផុសគំនិតឱ្យប្រជារាស្ត្រថៃសាកស្រមៃគិតទៅមើល «រាជរដ្ឋាភិបាលឯណាអាចដំឡើងប្រាក់ខែ ក៏អាចដំឡើងបានស្រេចតែនឹងចិត្តនោះ»។ លោកថាភាគីយ៉ាងតិចណាស់បីដែលត្រូវចូលរួមសម្រេចគ្នានៅក្នុងកិច្ចការនេះ «ទី១- កម្មករ-និយាជិត, ទី២- និយោជក និងទី៣- រាជរដ្ឋាភិបាល»៕
Post a Comment