មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលស្លាប់មន្ត្រីយោធា២នាក់និងរបួសធ្ងន់សិស្សសាលាចំនួន២នាក់
Read News TV ៖ ករណីគ្រោះចរាចរណ៍បង្កឡើងដោយរថយន្តព្រុសបើកបរខ្វះការប្រុងប្រយ័ត្ន ក៏បានរ៉េចង្កូតទៅបុកម៉ូតូ២គ្រឿងនិងរថយន្តធំ១គ្រឿងទៀត បណ្តាលមន្ត្រីយោធា២នាក់បានស្លាប់នៅនិងកន្លែង ព្រមទាំងរបួសធ្ងន់សិស្សសាលាចំនួន២នាក់ថែមទៀតផងកាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ទីតាំងកើតហេតុស្ថិតនៅខាងកើតជញ្ជីងកូនដំរី ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមបញ្ជាក់ពីមន្ត្រីនគរបាលចរាចរណ៍ជើងគោកក្រុងប៉ោយប៉ែត បានអោយដឹងថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តព្រុសពាក់ផ្លាក់លេខភ្នំពេញ2AG.5701ដែលមានអ្នករួមដំណើរ៣ទៅ៤នាក់បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទឹសដៅពីកើតមកលិចក្នុងល្បឿនលឿនបានរ៉េចង្កូតទៅបុកអ្នកជិៈម៉ូតូម៉ាក់វ៉ាវសេរីថ្មីបណ្តាលអោយមន្ត្រីយោធា២នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុហើយជ្រុលទៅបុកម៉ូតូហុងដាឌ្រីមដែលសិស្សសាលាជិៈ២នាក់បណ្តាលរបួសធ្ងន់ម្នាកបែកប្រអប់ជើងហើយទៅបុករថយន្តម៉ាក់ហ៊ីយិនដាយ ពាក់ផ្លាក់លេខ បាត់ដំបង-3A.2833 ដែលដឹកអង្ករក្នុងទឹសដៅស្រប់ទឹសគ្នាបណ្តាលអោយខ្ទិចរថយន្តព្រុស។
មន្ត្រីនគរបាលចរាចណ៍បានបន្តទៀតថា៖ ក្រោយធ្វើការវាស់វែងរថយន្តបង្កជារថយន្តព្រូសដែលជិៈរថយន្តបែកកង់ក្រោយខាងឆ្វេងហើយដាក់កងស្គួរហើយក្នុងល្បឿនលឿនទើបបង្ករ៉េចង្កូតទៅបុកម៉ូតូ២គ្រឿងបណ្តាលស្លាប់២នាក់និងកន្លែងជាមន្ត្រីយោធាសឹករងស្រុកម៉ាឡៃនិងសិស្សចំនួន២នាក់របួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់ និងហូចខាតរថយន្តព្រុសជារថយន្តបង្កទាំងស្រុងនិងម៉ូតូ២គ្រឿងនិងរថយន្តធុនធំផ្នែកខាងក្រោយបន្តិច។
មន្ត្រីចរាចរណ៍បានបញ្ជាក់ថា៖ ក្រោយធ្វើការវាស់វែងហើយបានយករថយន្តបង្ក១គ្រឿងនិងម៉ូតូ២គ្រឿងខូចខាតនិងអ្នកបើកបររថយន្តព្រុសនិងអ្នករួមដំណើរយកទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីអនុវត្តន៍តាមច្បាប់ ដោយឡែកជនរងគ្រោះដែលស្លាប់២នាក់ជាមន្ត្រីយោធារតំបន់ប្រតិបត្តិការសឹករងស្រុកម៉ាឡៃត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព ដឹកទៅទីបញ្ជាការដ្ឋានយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីយ៍៕
Post a Comment